ជំងឺមហារីក

រឿង​ស្រវឹង​ជាដើម​ហេតុ​ផ្ទាល់​នៃ​មហារីក ៧​ប្រភេទ​

យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online  បានឲ្យដឹងថា ទោះបីជា​ញ៉ាំ​ស្រា​តែមួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​មហារីក​ដែរ ហើយ​ការសិក្សា​បាន​បញ្ជាក់ទៀតថា គ្រឿង​ស្រវឹង​មាន​ជាប់ទាក់ទង​នឹង​ការ​កើត​ជំងឺមហារីក​យ៉ាងហោចណាស់ ៧​ប្រភេទ​ឯណោះ​។ 

​ដំណឹង​នេះ​បានមក​ពី​ការសិក្សា​ឡើង​វិញ​មួយ​ពី​ការសិក្សា​មុនៗ ដើម្បី​វាយតម្លៃ​ទៅលើ​ភាពរឹងមាំ​នៃ​អំណះអំណាង​ដែល​គ្រឿង​ស្រវឹង​ធ្វើឲ្យ​កើត​ជា​ជំងឺ​មហារី​ក​។ ការរកឃើញ​ដ៏​សំខាន់​នោះ​គឺថា អំណះអំណាង​ដែល​រកឃើញ​នោះ​គាំទ្រ​ទៅ​លើ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​មហា​រីកចំនួន​៧ ដោយ​ក្នុង​នោះ​មាន មហារីក​បំពង់ក បំពង់​លើ​ក្រពះ ថ្លើម ពោះវៀន​ធំ ចុង​ពោះវៀនធំ និង​សុដន់​ស្ត្រី​។ 

​ទំនាក់ទំនង​នេះ​ត្រូវបាន​គេ​ិ​យាយ​ថា វា​មាន​ភាព​ខ្លាំងក្លា​បំផុត​នៅពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ប៉ុន្តែ​ការសិក្សា​នេះ​បាន​និយាយទៀតថា ទោះបីជា​ញ៉ាំ​ក្នុង​កម្រិត​ទាប ឬ​មធ្យម​ក៏ដោយ ក៏​អាច​នាំឲ្យ​កើត​ជា​ជំងឺ​មហារីក​បានដែរ ដោយសារ​តែ​វា​គឺជា​គ្រឿង​ស្រវឹង​។ ការសិក្សា​និយាយទៀតថា វា​មិន​មាន​អំណះអំណាង​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ដែល​មាន​សុវត្ថិភាព​ឡើយ​។ 

​យ៉ាងណាមិញ យក​ល្អ​គួរតែ​យល់ថា ការ​រំលឹក​ឡើងវិញ​មួយ​នេះ​មិនមែន​និយាយ​អំពី​រៀប​ដែល​អ្នកដឹកនាំ​សិក្សា​សម្គាល់ និង​វាយតម្លៃ​ទៅលើ​ការស្រាវជ្រាវ​ដែល​បាន​ធ្វើ​រួច​នោះ​ទេ​។ យើង​មិនដឹង​ថា រាល់​ការស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​គេ​ចាត់ទុកថា​ចូលរួម​ក្នុង​ការសិក្សា​នេះ​ឬ​អត់​ទេ ហើយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ត្រូវ​តែពិចារណា​បន្ថែម​ដោយ​មាន​ការបញ្ចូល​គំនិត​ច្រើន​ផង​ដែរ​។ 

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការរកឃើញ​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​រវាង​គ្រឿង​ស្រវឹង និង​មហារីក​ទាំង​៧​នេះ ត្រូវបាន​គេ​សម្គាល់​ដឹង​រួចទៅហើយ​។ យ៉ាងណាមិញ វា​ក៏​មិន​មាន​កម្រិត​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ណាមួយ​ដែល​មាន​សុវត្ថិភាព ហើយ​ស្ត្រី និង​បុរស​ក៏​មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនជាង ១៤​ដង​ក្នុង​មួយ​សប្តាហ៍​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី31  ធ្នូ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play