ជំងឺទឹកនោមផ្អែម

ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​មហារីក​ប្លោកនោម​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ Pioglitazone បាន​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់នឹង​ជំងឺមហារីក​ប្លោកនោម​រហូតដល់ ៦៣​ភាគរយ​។ ខណ​ជ​ពេល​ដែល​ការ​ប្រឈម​ពិតប្រាកដ​នោះ​មាន​តិចតួច លទ្ធផល​នៃ​ការសិក្សា​នេះ​ប្រហែល​ជា​ជួយ​ដល់​ការសម្រេចចិត្ត​ការចេញ​វេជ្ជបញ្ជា​ទាំង​អ្នកជំងឺ និង​គ្រូពេទ្យ​។ 

​ថ្នាំ Pioglitazone គឺជា​ថ្នាំ​មួយ​ប្រភេទ​ដែល​ជួយ​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ ដោយ​សម្រួល​ដល់​កោសិកា​ក្នុង​ខ្លួន​ឆាប់​ទទួលយក​អាំង​ស៊ុយ​លីន​ប្រើប្រាស់​។ តាម​ការសិក្សា​មុនៗ​មួយចំនួន បាន​ភ្ជាប់​ទំនាក់ទំនង​ថ្នាំ​មួយ​នេះ​ជាមួយនឹង​ការ​ប្រឈម​ខ្ពស់​នឹង​មហារីក​ប្លោកនោម​ដែរ​ថ្វី​បើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​មុនៗ​មិនទាន់​មាន​សេចក្តីសន្និដ្ឋាន​ក៏ដោយ​។ 

​ការសិក្សា​ថ្មី​បាន​ពិនិត្យ​ទៅលើ​អ្វី​ដែល​បាន​កើតឡើង​លើ​មនុស្ស​ចំនួន ១៤៥៨០៦​នាក់ ដែល​ប្រើ​ថ្នាំ Pioglitazone ហើយ​ប្រៀបធឿប​ជាមួយថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ផ្សេងៗ​ទៀត​រយៈពេល ១៤​ឆ្នាំ​។ 

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ប្រើ​ថ្នាំ Pioglitazone ទំនងជា​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ជំងឺ​ប្លោកនោម​កាន់តែ​ខ្ពស់​រហូតដល់ ៦៣​ភាគរយ ហើយ​ការ​ប្រឈម​នេះ​នឹង​កើនឡើង​កាលណា​ពួកគេ​ប្រើ​ថ្នាំ​នេះ​កាន់តែ​យូរ​។ 

​យក​ល្អ​គួរតែ​ចាំ​ថា ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ប្លោកនោម​ទាំងមូល​គឺ​ទាប​ទេ​។ វា​មាន​ករណី​ជំងឺមហារីក​ប្លោកនោម ១២១​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ប្រើ​ថ្នាំ Pioglitazone ១០០០០​នាក់ រយៈពេល ១០​ឆ្នាំ ខណៈពេលដែល មានតែ ៨៩​ករណី​ប៉ុណ្ណោះ​ចំពោះ​អ្នក​ប្រើ​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ផ្សេងៗ​ទៀត​។​

​មនុស្ស​គ្រប់គ្នា​ដែល​កំពុង​តែ​ប្រើ​ថ្នាំ Pioglitzone គួរតែ​បន្ត​ប្រើ​វា​ទៅ​តាម​វេជ្ជបញ្ជា​ទៀត ប៉ុន្តែ​គួរតែ​ពិគ្រោះ​អំពី​ការបារម្ភ​របស់​អ្នកផង​នៅពេល​ជួប​គ្រូពេទ្យ ហើយ​ក៏​ត្រូវ​ប្រាប់​គ្រូពេទ្យ​ឲ្យដឹង​ផង​រាល់​ពេល​មាន​អាការៈ នោម​ឈាម នោម​ញឹក ឬ​ឈឺចាប់​ពេល​នោម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play