ជំងឺទឹកនោមផ្អែម

របប​អាហារ​មាន​កាឡូរី​ទាប​បំផុត​អាច​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ដែរ​ទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បានឲ្យដឹងថា របប​អាហារ​រយៈពេល ៨ សប្តាហ៍​អាច​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ នេះ​គឺជា​ការ​សិក្សា​តូច​មួយ​ដែល​មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ចំនួន​៣០​នាក់ បាន​រកឃើញថា រយៈពេល ៨​សប្តាហ៍​នៃ​ការ​ញ៉ាំ​អាហារ​មាន​កាឡូរី​ទាប​បំផុត ប្រហែល ៦០០ ទៅ​៧០០​កាឡូរី​ក្នុង​មួយថ្ងៃ អាច​ពង្រឹង​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​លើ​អ្នកជំងឺ ១២​នាក់​។ 

​ការ​ធ្វើ​តេស្ត​បាន​រកឃើញ​ថា អ្នកជំងឺ ១២​នាក់​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ជាង​ធម្មតា ដោយ​ធ្វើកា​រវាស់​នេះ​ក្រោយពី​ពួកគេ​បាន​ប្តូរ​ទៅ​របប​អាហារ​ដែល​គ្រប់គ្រង​ទម្ងន់ ដែល​មាន​រយៈពេល​៦​ខែ​បន្ទាប់​។ អ្នក​ដែល​ឃើញ​ជាតិ​ស្ករ​ក្នុង​ឈាម​វិល​មក​ធម្មតា​ច្រើន​តែ​កើត​ឡើង​មនុស្ស​វ័យក្មេង និង​មាន​ជំងឺ​ទឹកនោម​ផ្អែម​រយៈពេល​ខ្លី​។ 

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​មិនបាន​ប្រៀបធៀប​នឹង​របប​អាហារ​មាន​កាឡូរី​ទាប​ជាមួយនឹង​ការព្យាបាល​ផ្សេងៗ​ទៀតឡើយ​។ ប្រជាជន​ទូទៅ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ដែល​ត្រូវកា​រញ៉ាំ​អាហារ​មាន​កាឡូរី​ទាប​បំផុត​ទំនងជា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។ 

​ឥឡូវនេះ​យើង​ត្រូវការ​ការ​សិក្សា​ដែល​ធំ​ជាង​នេះ​និង​រយៈពេល​វែង​ជាង​នេះ​ដើម្បី​រកឲ្យឃើញ​ថា ការព្យាបាល​បែបណា​ដែល​ល្អ​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play