ជំងឺទឹកនោមផ្អែម

​គ្រាន់​តែ​អង្គុយ​មួយ​ម៉ោង​ក៏​ងា​ច​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​បានដែរ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mirror បានឲ្យដឹងថា ជា​រៀងរាល់​ការ​អង្គុយ​បន្ថែម​មួយ​ម៉ោង​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​រហូត​ដល់​មួយ​ភាគ​ប្រាំ​ឯណោះ​។ រឿង​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​ប្រើប្រាស់ ឧបករណ៍​តាមដាន​សកម្មភាព​ដើម្បី​ចង់​ដឹង​ថា​ទៅលើ​ឥទ្ធីពល​នៃ​អាកប្បកិរិយា​បែប​ស៊ីដេកៗ​លើ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។​

​អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស Netherlands បាន​កត់ត្រា់​ទៅលើ​ពេលវេលា​ដែល​មនុស្ស​វ័យ​កណ្តាល​ប្រមាណ ២៥០០​នាក់ ដែល​ចំណាយ​ពេល​អង្គុយ ឬ​ដេក​ក្នុង​មួយ​សប្តាហ៍ តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​តាមដាន​សកម្មភាព​។ ពួកគេ​បាន​រកឃើញថា អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​បាន​ចំណាយ​ពេល​អង្គុយ និង​គេង​យូរ​ជាង​អ្នក​ដែល​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម​រហូតដល់ ២៦​នាទី​ជា​មធ្យម​។ អ្នកស្រាវជ្រាវ​បាន​គិតថា រាល់​ការរស់នៅ​បែប​ស៊ី​ដេកៗ​បន្ថែម​មួយ​ម៉ោងៗ​អាច​ធ្វើឲ្យ​មនុស្ស​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម ២២​ភាគរយ​។ 

​អ្វី​ដែល​សំខាន់​នោះ​គឺថា ការសិក្សា​មិនបាន​ប្រាប់​យើ​ថា តើ​អាកប្បកិរិយា​របស់​មនុស្ស​ដែល​រស់នៅ​បែប​ស៊ី​ដេកៗ ធ្វើឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម ឬ​អ្នក​ដែល​រស់នៅ​បែប​ស៊ី​ដេកៗ​ច្រើន​ដោយសារតែ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ឬ​អត់​ឡើយ​។ យ៉ាងណាមិញ វា​គ្រាន់តែ​ផ្តល់​អំណះអំណាង​ច្រើន​ថា ការចំណាយ​ពេល​រស់​នៅ​អសកម្ម​កាន់តែច្រើន​ទំនងជា​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ​។ 

​ថ្មីៗ​នេះ​គេ​បានគិត​ថា មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​អាច​បន្ថយ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន​គឺ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព សម្រក​ទម្ងន់​បើសិនជា​ធា​ត់ និង​រស់នៅ​ឲ្យមាន​ភាព​សកម្ម​កាន់តែច្រើន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play