ជំងឺបេះដូង

​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ធ្វើ​ឲ្យ​បុរស​ងាយ​នឹង​ខ្សោយបេះដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បានឲ្យដឹងថា គ្រាន់តែ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​យ៉ាង​ខ្លាំង​ដែរ​។ ការសិក្សា​របស់​ប្រជាជន Swedish មួយ​នេះ បាន​រកឃើញថា បុរស​ដែល​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ចាប់ពី​ពីរ​កំប៉ុង​ឡើងទៅ​ក្នុង​មួយថ្ងៃ មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺខ្សោយបេះដូង​ជា​មធ្យម ២៣​ភាគរយ​។ 

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​បុរស​ជនជាតិ Swedish ច្រើនជាង ៤២០០០​នាក់ អាយុ​ចាប់ពី ៤៥​ទៅ​៧៩​ឆ្នាំ ហើយក៏​បាន​ប៉ាន់ស្មាន​ទៅលើ​អត្រា​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ជា​ប្រចាំថ្ងៃ​របស់​ពួកគេ​តាមរយៈ​ការបំពេញ​កម្រង​សំណួរ​ទាក់ទង​នឹង​ចំណីអាហារ​ក្នុង​ឆ្នាំ ១៩៩៧​។ ក្រោយពី​ធ្វើ​ការតាមដាន​រយៈពេល​ជាង ១២​ឆ្នាំ​រួច​មក បុរស​ដែល​ប្រាប់ថា ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ចាប់ពី​ពីរ​កែវ​ឡើងទៅ ឬ​ចំណុះ​៤០០​មី​លី​លីត្រ​ឡើងទៅ ក្នុង​មួយ​ថ្ងៃ​ទំនង​ជា​ងាយ​កើត​ជា​ការ​ខ្សោយបេះដូង​រហូតដល់ ២៣​ភាគរយ​នៅពេល​ប្រៀបធៀប​ជាមួយនឹង​អ្នក​ដែឡ​មិន​បាន​ញ៉ាំ​សោះ​។ 

​យ៉ាងណាមិញ ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយ​ចំនួន ដែល​វា​មិន​បាន​គិត​ទៅលើ​ការ​ញ៉ាំ​ប្រៃ​ទេ ហើយ​នេះ​ត្រូវបាន​គេ​ដឹងថា ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់ ហើយ​ក៏​នាំឲ្យ​កើត​ជំងឺខ្សោយបេះដូង​ដែរ​។ លើសពីនេះទៅទៀត ការសិក្សា​នេះ​គ្រាន់តែ​បញ្ចូល​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់​ប៉ុណ្ណោះ ដូច្នេះ​លទ្ធផល​គឺ​មិន​អាច​ប្រើប្រាស់​ជាទូទៅ​សម្រាប់​មនុស្ស​គ្រប់រូប​បានឡើយ​។ 

​ដូច្នេះ​នៅ​ពេល​អ្នក​ស្រេកទឹក ជម្រើស​ដ៏​ល្អ​បំផុត សុខភាព​បំផុត និង​ថោក​បំផុត​នោះ​គឺ​ទឹក​ធម្មតា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play