ជំងឺមហារីក

អ្នកស្រាវជ្រាវ​បាន​សម្គាល់​ដឹង​ប្រូតេអ៊ីន​ដែល​បង្ក​ការ​រាលដាល​ជំងឺ​មហារីក​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Independent បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​មធ្យោបាយ​មួយ​ក្នុង​ការបង្ក​ភាព​រាលដាល​នៃ​ជំងឺមហារីក​ពី​ដុំ​សាច់​មហារីក​ដំបូង​គេ​។ ការ​កំណត់​គោលដៅ​ប្រូតេអ៊ីន​ដែល​មានឈ្មោះ​ថា DNA PKcs អាច​បង្ការ​កោសិកា​មហារីក​កុំឲ្យ​ធ្វើ​ចលនា​ពី​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​បាន​។ រឿង​នេះ​ត្រូវបាន​គេ​សម្គាល់ថា​ជា​ដំណើរការ​មហារីក​រាល​ដា​ល ហើយ​ក៏​ច្រើន​តែ​ជា​កត្តា​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ផងដែរ​។ 

​ការស្រាវជ្រាវ​នេះ​មាន​ការចូលរួម​ដោយ​សត្វ​កណ្តុរ​ព្រមទាំង​ជាលិកា​បណ្តុរ​មួយចំនួនពី​អ្នកជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ច្រើនជាង ២០០​នាក់​ផង​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កណ្តុរ​ដែល​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទប់ស្កាត់ DNA-PKcs បាន​បន្ថយ​ការ​រាលដាល​របស់​មហារីក​ច្រើន​ជាង​កណ្តុរ​ដែល​មិន​បាន​ព្យាបាល​បែបនេះ​។ អ្នកជំងឺ​ដែល​មាន​ជាលិកា​បណ្តុរ​មហារីក​ក្រពេញប្រូ​ស្តាត​បានបង្ហាញ​ថា មាន​កម្រិត​ប្រូតេអ៊ីន DNA-PKcs ខ្ពស់ ដែល​វា​ជា​ដំណាក់កាល​រាលដាល​។ យ៉ាងណាមិញ​យើង​នៅតែ​មិន​ទាន់​ដឹងថា ថ្នាំ​ដែល​ទប់ស្កាត់ DNA-PKcs នេះ​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ដូច​អ្វី​ដែល​វា​ធ្វើ​លើ​កណ្តុរ​ឬ​អត់​ឡើយ​។ 

​ការស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​អំពី​ចំណេះដឹង​កាន់តែ​ច្រើន​ទៀត​ទៅលើ​ជីវសាស្ត្រ​នៃ​ដំណើរការ​លូតលាស់​របស់​មហារីក ហើយក៏​បាន​សម្គាល់​នូវ​មធ្យោបាយ​ដែល​អាច​ទៅរួច​មួយ​លើ​ការ​ដោះ​ស្រា​ការ​រាលដាល​របស់​មហារីក​ដែរ​។ ការស្រាវជ្រាវ​បន្ថែម​ទៅលើ​មនុស្ស​នឹង​ត្រូវការ​ធ្វើ​ដើម្បី​បញ្ជាក់​ថា តើ​ការរកឃើញ​មួយ​នេះ​អាច​ប្រើ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ទៅ​លើ​អ្នក​ជំងឺមហារីក​ក្រពេញប្រូ​ស្តាតឬ​អត់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play