ជំងឺទូទៅ

​តែ​មិនមែន​ជា​ទឹក​អម្រិត​សម្រាប់​ជីវិតឡើយ​

​យោង​ទៅ​តាម​សារព័ត៌មាន Mail Online បាន​សួរថា តើ​គ្រាន់​តែ​ញ៉ាំ​ទឹកតែ​ធម្មតាៗ​ពី​រពែង​ក្នុង​មួយ​ថ្ងៃ​អាច​ជា​ទឹក​អម្រិត​សម្រាប់​ជីវិត​ដែរ​? សំណួរ​នេះ​ត្រូវបាន​គេ​សួរ​ភ្លាម​ក្រោយពី​ការសិក្សា​មួយ​បាន​ពិនិត្យថា តើ​ការ​ញ៉ាំ​តែ​មាន​ជាប់ទាក់ទង​នឹង​ការ​មាន​អាយុ​វែង​លើ​មនុស្ស​ស្រី​ដែរ​ឬ​អត់​។​

​ការសិក្សា​នេះ​មាន​ការចូលរួម​ដោយ​ស្ត្រី​វ័យ​ចំណាស់​ប្រមាណ​មួយ​ពាន់​នាក់ ដែល​មាន​អាយុ​ជា​មធ្យម ៨០​ឆ្នាំ​។ ស្ត្រី​ទាំងអស់​បាន​បំពេញ​នូវ​តារាង​សំណួរ​ទាក់ទង​នឹង​អាហារ និង​ភេសជ្ជៈ ហើយ​ទិន្នន័យ​នេះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កន្លែង​ពិសេស​ដើម្បី​ប៉ាន់ស្មាន​ទៅ​លើ​ការ​ញ៉ាំ​សារធាតុ Flavonoid របស់​ពួកគេ​។ 

Flavonoids គឺជា​សារធាតុ​របស់​រុក្ខជាតិ​ដែលមាន​ក្នុង​អាហារ និង​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​រួម​ទាំង​តែ សូកូឡា និង​ស្រា​ផងដែរ​។ វា​ត្រូវ​បាន​គេ​និយាយថា មាន​ឥទ្ធិពល​ជា​អង់​ទី​អូក​ស៊ី​ដង់ ហើយ​អាច​ជួយ​បង្ការ​ការខូចខាត​របស់​កោសិកាទៀត​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​របៀប​ដែល​សារធាតុ​នេះ​ត្រូវបាន​មនុស្ស​ទទួលទាន ថា​តើ​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ការស្លាប់​របស់​ស្ត្រី​ដោយសារតែ​មូលហេតុ​គ្រប់យ៉ាង​ឬ​អត់​ក្នុង​រយពេល ៥​ឆ្នាំ​បន្ទាប់​។ 

​ពួកគេ​បាន​រកឃើញថា អ្នក​ដែល​បាន​ញ៉ាំ​សារធាតុ​មួយ​នេះ​ខ្ពស់បំផុត​មាន​ការថយចុះ​ការ​ប្រឈម​នឹង​ការស្លាប់​ជាង​អ្នក​ដែល​ញ៉ាំ​តិច​បំផុត​។ ស្ថិតក្នុង​ក្រុម​ស្ត្រី​វ័យ​ចំណាស់​មួយ​នេះ តែ​ខ្មៅ​ដើរតួនាទី​បញ្ចូន​ការទទួល​បាន​សារធា​តុ Flavonoids ច្រើន​ជាង​គេ​បំផុត​។ យ៉ាងណាមិញ ថ្វី​បើ​ការសិក្សា​នេះ​បាន​រកឃើញ​ទំនាក់ទំនង​មួយ​ក៏ដោយ តែ​វា​មិន​បាន​អះអាង​ថា តែ ឬ​សារធាតុ Flavonoids គឺជា​មូលហេតុ​ដោយ​ផ្ទាល់​នៃ​ការបន្ថយ​ការស្លាប់​នោះទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play