ជំងឺទូទៅ

គេង​មិន​គ្រប់​អាច​ពិបាក​ក្នុង​ការគ្រប់គ្រង​ខ្លួនឯង​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ការ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​អ្នកងាយ​នឹងមិន​ស្រួលខ្លួន និង​អាច​ពិបាក​ដល់​ការគ្រប់គ្រង​ស្ថានភាព​លើ​រាងកាយ​ទាំងមូល​បាន​។ រឿង​នេះ​បានមកពី​ការ​រំលឹក​ឡើងវិញ​មួយ​ចំពោះ​ទំនាក់ទំនង​រវាង​ការ​គេង និង​ការគ្រប់គ្រង​ខ្លួនឯង​ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ខាង​វិកល​វិទ្យា​ជនជាតិ​អាមេរិក​។ 

​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ការស្រាវជ្រាវ​មុនៗ​ដោយ​ក្នុង​នោះ​រួម​ទាំង​ការ​សិក្សា​ទៅ​លើ​របៀប​ដែល​ការ​គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​ការសម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​អស់​កម្លាំង​របស់​រាងកាយ​ខាងក្នុង និង​អារម្មណ៍​ខ្ជិល​។ ពួកគេ​បាន​ណែនាំ​ថា ការ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​មាន​សុខ​ភាព​កាន់តែ​ទ្រត់​ទ្រោម និង​ការបំពេញ​ការងារ ព្រមទាំង​មាន​អាកប្បកិរិយា​មិន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​។ 

​ចំណុច​សំខាន់​បំផុត​នៃ​ការខ្វែងគំនិត​គ្នា​របស់​អ្នក​ស្រាវជ្រាវ​នោះ​គឺថា ការគ្រប់គ្រង​ខ្លួនឯង​ទំនង​ជា​ទាក់ទង​នឹង​ភាព​រឹង​មាណ​របស់​រាងកាយ ដែល​យើង​មិនមាន​អ្វី​អាច​កាត់បន្ថយ​បាន ហើយ​ការ​ដែល​រស់នៅ​បែប​អស់កម្លាំង​បែបនេះ​អាច​នឹង​មិន​ល្អ​ចំពោះ​សុខភាព​ទាំងមូល​ឡើយ​។ 

​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ការ​រក​ឃើញ​របស់​ពួកគេ​អំពី​ឥទ្ធិពល​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​ទៅ​លើ​ការគ្រប់គ្រង​ខ្លួនឯង​ទៅលើ​ភាព​ញៀន​។ ប៉ុន្តែ​ភាព​ញៀន​នេះ​មាន​ឥទ្ធិពល​ច្រើន​ណាស់ ហើយក៏​មាន​បញ្ហា​នៃ​ការ​គេង​ច្រើន​ផងដែរ​។ ទោះបីជា​មាន​ទំនាក់ទំនង​មួយ​នេះ​ក៏ដោយ វា​ក៏​គ្រាន់តែ​ជា​រឿង​មួយ​ដែល​អាច​ស្រួលបួល​មកវិញ​បានដែរ កាលណា​អ្នក​ត្រឡប់​មក​គេង​បាន​គ្រប់គ្រាន់​វិញ​។ 

​មនុស្ស​ភាគច្រើន​ធ្លាប់មាន​បញ្ហា​ច្រើនណាស់​ទាក់ទង​នឹង​ការ​គេង​នៅ​ពេលវេលា​ណាមួយ​ក្នុង​ជីវិត ប៉ុន្តេ​អ្នក​គួរតែ​សួរ​គ្រូពេទ្យ​បន្ថែម​បើសិនជា​អ្នក​មាន​បញ្ហា​គេង​មិន​លក់​ជាប់​។ អ្នក​ក៏​គួរតែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ដែរ​បើសិនជា​គិតថា​ខ្លួនឯង​មាន​ភាព​ញៀន​នឹង​អ្វី​មួយ​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play