ជំងឺទូទៅ

ទឹកក្រូច​ច្របាច់​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ស្បែក​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ការ​ញ៉ាំ​ទឹកក្រូច​ច្របាច់​មួយ​កែវ​សម្រាប់​អាហារ​ពេលព្រឹក​ប្រហែល​ជា​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បែក​បាន​។ ការសិក្សា​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​បាន​រកឃើញ​នូវ​ការ​ប្រឈម​ដ៏​ខ្ពស់​តូច​មួយ​នៃ​ជំងឺមហារីក​ស្បែក ប៉ុន្តែ​អត្ថប្រយោជន៍​នៃ​ទឹក​ផ្លែ​ឈើ​ដែល​គ្មាន​ជាតិ​ផ្អែម​មិនគួរណា​មើលរំលង​ឡើយ​។​

​ទឹក​ផ្លែឈើ​មួយ​កំប៉ុង​ត្រឹម ១៥០​មី​លី​លីត្រ អាច​ស្មើនឹង​ការ​ញ៉ាំ​បន្លែ​ផ្លែឈើ​ប្រាំ​ពេល​ក្នុង​មួយថ្ងៃ ដែល​រឿង​នេះ​អាច​ជួយ​ការពារ​អ្នក​ទទួល​ទាន​ពី​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួនធំ​។ 

​ការសិក្សា​របស់​អាមេរិក​នេះ​មាន​ការចូលរួម​ពី​ស្ត្រី​ច្រើន​ជាង ៦០០០០​នាក់ និង​បុរស​ជំនាញ​ខាង​សុខភាព ៤០០០០​នាក់​។ អ្នកចូលរួម​ត្រូវបាន​គេ​សុំឲ្យ​បំពេញតារាង​សំណួរ​ជា​រៀង​រាល់​ពីរ​ទៅ​បួន​ឆ្នាំ​ម្តង​ទៅលើ​របប​អាហារ របៀប​រស់នៅ និង​ការកើត​ជំងឺមហារីក​ស្បែក​របស់​ពួកគេ​។ 

​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​មហារីក​ស្បែក Melanoma ត្រូវបាន​គេ​រកឃើញ​លើ​អញ​នក​ដែល​ញ៉ាំ​ទឹកក្រូច​ច្របាច់​ច្រើន​ជាង​មួយ​កែវ​ក្នុង​មួយថ្ងៃ​។ ការរកឃើញ​នេះ​កើតឡើង​លើ​ទំនាក់ទំនង​មួយ​រវាង​ផ្លែឈើ​ជូរៗ និង​ការ​ប្រឈម​នឹង​មហារីក​ស្បែក​។ ប៉ុន្តែ​ការសិក្សា​ប្រភេទ​នេះ​មិន​អាច​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​បានទេ​។ 

​ខណៈពេល​ដែល​អ្នកស្រាវជ្រាវ​មានបំណង​ចង់​ផ្លាស់ប្តូរ​លទ្ធផល​របស់​ពួកគេ​សម្រាប់​កត្តា​នៅ​ពីក្រោយ​ជាច្រើន​ដូចជា អាយុ​ដែរនោះ កត្តា​ផ្សេងៗ​ទៀត​ក៏​អាច​មាន​ឥទ្ធិពល​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​នេះដែរ​។ ឧទាហរណ៍ អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​ក្តៅៗ ក៏​ប្រហែលជា​ញ៉ាំ​ទឹក​ផ្លែឈើ​ច្រើន​ដែរ​។​

​ដូច្នេះ​យក​ល្អ​អ្នក​គួរតែ​ច្បាស់​ក្នុង​ចិត្ត​បន្ថែមទៀតថា អ្នក​បាន​លាបឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​គ្រប់គ្រាន់​ផង​គ្រប់​ពេល​ចេញ​ទៅ​ខាងក្រៅ ជា​ពិសេស​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​ក៏​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ឲ្យបាន​គ្រប់គ្រាន់​ដែរ​ដើម្បី​គ្របដណ្តប់​រាងកាយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play