ជំងឺមហារីក

សារធាតុ​គីមី​ប្រចាំថ្ងៃ​ប្រហែល​ជា​នាំឲ្យ​កើត​មហារី​កដែរ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បានឲ្យដឹងថា សារធាតុ​គីមី​ប្រចាំថ្ងៃ​ចំនួន ៥៥ អាច​ផ្សំ​ចូល​គ្នា​ធ្វើឲ្យ​អ្នក​ប្រឈម​ខ្ពស់នឹង​ជំងឺមហារី​កបាន​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់​សារធាតុ​គីមី​ប្រមាណ ៨៥ ដែល​មាន​ឥទ្ធិពល​ទៅលើ​កោសិកា​មនុស្ស​រហូត​ដល់​ប្រែ​ក្លា​ទៅ​ជា​មហារីក​បាន​។ រឿង​នេះ​គឺជា​អត្រា​គ្រោះថ្នាក់​មួយ​ដែល​កើតឡើង​ក្នុង​រាងកាយ​មនុស្ស​យើង​។ ហើយ​សារធាតុ​គីមី ៥៥​ក្នុងចំណោម​នោះ​អាច​មាន​ឥទ្ធិពល​បែបនេះ​ក្នុង​កម្រិត​ទាប​នៅពេល​យើង​ប៉ះពាល់​វា​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។ 

​យ៉ាងណាមិញ អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញ​ទៀតថា សារធាតុ​គីមី​ច្រើនជាង ៥០​ភាគរយ​នៃ​សារធាតុ​គីមី​ទាំងអស់​ខាងលើ​ក៏​មាន​ឥទ្ធិពល​ការពារ​ប្រឆាំង​នឹង​ការ​កើត​ជំងឺមហារីក​ដែរ​។ ថ្មីៗ​នេះ សុវត្ថិភាព​នៃ​សារធាតុ​គីមី​មួយ​ត្រូវបាន​គេ​មើលឃើញ​ដោយ​ខ្លួនឯង​។ អ្នកស្រាវជ្រាវ​កំពុងតែ​ទាក់ទង​ទៅនឹង​សារធាតុ​គីមី​ជាច្រើន​ដូចជា សារធាតុ​ដែល​ស្ថិត​ក្នុង​តារាង​ដែល​គេ​សិក្សា​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ពេល​វាយ​តម្លៃ​ចំពោះ​សុវត្ថិភាព​របស់​វា​។ នេះ​ដោយសារ​តែ ពួក​គេ​គិត​ថា ការប៉ះពាល់​នឹង​សារធាតុ​ជាច្រើន​ចូល​គ្នា​បែប​នេះ​នឹង​ធ្វើឲ្យ​មាន​លក្ខណៈ​ខុស​គ្នា​ជា​ច្រើន ដែល​អាចជា​រឿង​សំខាន់​ក្នុង​ការ​កើត​ទៅ​ជា​មហារីក​។ 

​យក​ល្អ​គួរតែ​ចាត់ទុក​ទំនាក់ទំនង​នៃ​ការ​ប្រឈម​នឹង​សារធាតុ​គីមី​ប្រចាំ​ថ្ងៃ​នេះ​ត្រឹមតែ​ជា​អក្សរ​សិន​ទៅ​បាន​ហើយ​។ វា​មាន​ចំណុច​បារម្ភ​តិចតួច​ណាស់​ចំពោះ​រឿង​នេះ​បើសិន​ជា​អ្នក​ជក់បារី ២០​ដើម​ក្នុង​មួយថ្ងៃ ឬ​ចៀសវាង​ការ​លាបឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ ដូច្នេះ​អ្នកនឹង​ប៉ះពាល់​កាំរស្មី​យូ​វី​ខ្ពស់ និង​បង្ក​មហារីក​កាន់តែខ្លាំង​ដែរ​។ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play