ជំងឺទូទៅ

​ការ​ញ៉ាំ​ស្រាក្រហម​ច្រើន​មិន​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ឡើយ​

​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ ដោយ​ពិនិត្យ​ទៅលើ​ថា​តើ សារធាតុ Resveratrol ដែល​ជា​សារធាតុ​គីមី Polyphenol មាន​ក្នុង​រុក្ខជាតិ និង​មាន​ក្នុង​សំបក​ផ្លែ​ទំពាំងបាយជូរ​ក្រហម អាច​ភ្ញោ​ចល់​ការលូតលាស់​កំណ​ក​ជាតិ​ខ្លាញ់​ពណ៌​ត្នោត​ដែរ​ឬ​អត់​។ 

​សម្រាប់​មនុស្សពេញវ័យ​គឺមាន​ខ្លាញ់​ពណ៌​ត្នោត​តិចតួច​បំផុត ប៉ុន្តែ​យើង​វា​មាន​ច្រើន​នៅក្នុង​ពេល​យើង​ជា​ទារក​ដើម្បី​អាច​ជួយ​ដល់​ការសម្រួល​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ការកើនឡើង​ខ្លាញ់​ពណ៌​ស​អាច​ធ្វើឲ្យ​មាន​ជំងឺ​ធាត់​ជ្រុល ដូច្នេះ​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​កែប្រែ​វា​ទៅ​ជា​ពណ៌​ត្នោត​វិញ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គន្លឹះ​ក្នុង​ការព្យាបាល​ជំងឺ​ធាត់​ជ្រុល​បាន​។ 

​ការសិក្សា​នេះ​បាន​រកឃើញថា ការ​ដែល​ប្រើ​សារធាតុ Resveratrol ក្នុង​កម្រិត​ខ្ពស់​អាច​ធ្វើឲ្យ​កើន​កោសិកា​ដូច​ខ្លាញ់​ពណ៌​ត្នោត​លើ​សត្វ​កណ្តុរ​បាន​។ អ្នកស្រាវជ្រាវ​សង្ឃឹមថា រឿង​នេះ​ទំនងជា​អាច​កើតឡើង​លើ​មនុស្ស​ដែរ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា បើ​យោង​ទៅ​តាម​ការសិក្សា​លើ​សត្វ​កណ្តុរ​តែមួយ​មុខ យើង​មិនដឹង​ថា តើ​សារធាតុ Resveratrol នឹង​មាន​ឥទ្ធិពល​ដូច​គ្នា​លើ​មនុស្ស​ឬ​អត់​ឡើយ​។ 

​ហើយ​ការ​ញ៉ាំ​ស្រាក្រហម​ច្រើនៗ​នឹង​មិន​នាំ​ឲ្យ​ស្រក​ទ្ងំ​ន់​ឡើង​បើសិនជា​អ្វីៗ​កើតឡើង​ផ្ទុយគ្នា​ស្រលះ​វិញ​នោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play