ជំងឺទូទៅ

ការ​ថ្លឹង​ទម្ងន់​ខ្លួន​ឯង​រាល់​ថ្ងៃ​អាច​ជួយ​ដល់​ការ​ស្រក​ទម្ងន់​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បានឲ្យដឹងថា ការ​ដែល​ឈាន​ជើង​ឡើង​លើ​ជញ្ជីង​ថ្លឹង​ទម្ងន់​រាល់ថ្ងៃ​អាច​ជា​គន្លឹះ​ក្នុងការ​សម្រក​ទម្ងន់​បាន​។ រឿង​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​របស់​អាមេរិក​មួយ​ដែល​ណែនាំ​ថា ការ​ថ្លឹង​ទម្ងន់​រាល់ថ្ងៃ​អាច​នាំឲ្យ​មាន​ការស្រក​ទម្ងន់​បានតិ​ច​តួច​ដែរ​។ 

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្សពេញវ័យ​ដែល​ធា​ត់ និង​ធាត់​ជ្រុល​ប្រមាណ ១៦២​នាក់ ដែល​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ ដែល​តម្រូវ​ឲ្យ​ពួកគេ​ចែក​ជា​ពីរ​ក្រុម ដោយ​មួយក្រុម​ត្រូវ​ថ្លឹង​ទម្ងន់ និង​តាមដាន​ទម្ងន់​ខ្លួង​ឯង​រាល់ថ្ងៃ និង​មួយ​ក្រុម​ទៀត​គ្រប់គ្រង​ទម្ងន់​ធម្មតា​។ ក្រុម​ទាំង​ពីរ​ត្រូវបាន​គេ​ផ្តល់​នូវ​ការអប់រំ​អំពី​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដើម្បី​សម្រក​ទម្ងន់​ដែរ​។ 

​មួយ​ឆ្នាំ​ក្រោយមក សម្រាប់​អ្នក​ដែល​ថ្លឹង​ទម្ងន់​ខ្លួន​ឯង​មានការ​ស្រក​ទម្ងន់​ច្រើន​ប្រហែលជា ២​គីឡូក្រាម​ឡើងទៅ​ជា​មធ្យម ដោយ​ចំនួន​នេះ​ច្រើន​ជាង​អ្នក​ដែល​មិន​ខំ​ថ្លឹង​ទម្ងន់​។ ភាពខុសគ្នា​នេះ​ត្រូវបាន​គេ​មើលឃើញ​ក្នុង​មធ្យមភាគ​រវាង​ក្រុម​ទាំងពីរ​នេះ ហើយក៏​មាន​លក្ខណ​ធំដុំ​ដែរ​ចំពោះ​បុរស​។ ចំណែកឯ​លទ្ធផល​លើ​មនុស្ស​ស្រី​ក្នុង​ក្រុម​ទាំងពីរ​វិញ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​។ 

​ជាមួយគ្នានេះដែរ ការពិត​នោះ​គឺថា ការ​សម្រក​ទម្ងន់​ត្រូវបាន​គេ​រកឃើញ​យ៉ាង​ធំ​លើ​មនុស្ស​ប្រុស​មួយ​ក្រុម​តូច ដោយ​មាន​តែ ៤០​នាក់​ប៉ុណ្ណោះ ដូច្នេះ​វា​ក៏​ត្រូវ​មាន​ការបញ្ជាក់​ពី​ការសិក្សា​មាន​លក្ខណៈ​ធំ​ជាង​នេះដែរ​។ 

​ការតាមដាន​ទម្ងន់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​វិធីសាស្ត្រ​សម្រក​ទម្ងន់​យ៉ាង​សំខាន់​រួចហើយ​។ សម្រាប់​មនុស្ស​មួយចំនួន ការ​ថ្លឹង​ទម្ងន់​ដោយ​ខ្លួនឯង​ទៀងទាត់ ប្រហែលជា​មិន​មាន​ប្រយោជន៍​ទេ ហើយ​អាច​មិនមែន​ជា​រឿង​លើកទឹកចិត្ត​អ្វី​ច្រើន​ឡើយ​។ មនុស្ស​ខុសៗ​គ្នា​ច្រើន​តែ​មាន​វិធីសាស្ត្រ​ផ្សេងៗ​ពី​គ្នា​ក្នុង​ការលើកទឹកចិត្ត​ខ្លួនឯង ហើយក៏​អាច​ជ្រើសរើស​វិធី​ណាមួយ​ដែល​ស័ក្តិសម​ហើយ​មាន​ប្រសិទ្ធភាព​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play