ជំងឺទូទៅ

ចិញ្ចឹម​ឆ្មា​អាច​ធ្វើឲ្យ​គ្រួសារ​ប្រឈម​នឹង​ជំងឺឆ្គួត​ដែរទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​អ្នក​ដែល​ចិញ្ចឹម​ឆ្មា និង​ការកើត​ជំងឺផ្លូវចិត្ត​ដោយ​ក្នុងនោះ​ក៏​មាន​ជំងឺឆ្គួត​ផងដែរ​។ រឿង​នេះ​ត្រូវបាន​គេ​ជឿ​ថា បណ្តាលមកពី​ប៉ា​រ៉ា​សិត​មួយ​ប្រភេទ​។ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា មេរោគ​ឈ្មោះ Toxoplasma Gondii (T. Gondii) ដែល​ជា​ប៉ា​រ៉ា​សិត​មួយ​ប្រភេទ​មាន​ក្នុង​សត្វ​ឆ្មា​មាន​ជំងឺ ប្រហែល​ជា​មូលហេតុ​នៃ​ការ​កើត​ជា​ជំងឺ​ផ្លូវចិត្ត​នៅ​ថ្ងៃក្រោយ​។ T. Gondii ត្រូវបាន​គេ​រកឃើញ​ថា​ជាដើម​ហេតុ​នាំ​ឲ្យ​ក្មេង​ខ្សោយ​ការជំនាញ​អាន​អក្សរ ក្រោយពី​មាន​ការសិក្សា​មួយ​ទៅ​លើ​រឿង​នេះ​រួច​មក​។ 

​ប៉ា​រ៉ា​សិត​ក៏មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការធ្វើ​អត្តឃាត​ផងដែរ ដែល​គេ​បាន​ពិភាក្សា​គ្នា​កាលពី​ឆ្នាំ ២០១២​។ 

​ការសិក្សា​ចុងក្រោយបង្អោះ​មួយ​នេះ​បាន​ប្រើប្រាស់​ទិន្នន័យ​ពី​ក្រុម​គ្រួសារ​ប្រមាណ​ច្រើនជាង ២០០០​គ្រួសារ​ក្នុង​សហរដ្ឋអាមេរិក ដើម្បី​ពិនិត្យមើល​ចំនួន​អញ​នក​ដែល​រស់នៅ​ជាមួយ​នឹង​ជំងឺ​ឆ្គួត និង​ចិញ្ចឹម​ឆ្មា​កាលពី​នៅ​ក្មេង​។ ទិន្នន័យ​មួយ​នេះ​ត្រូវបាន​គេ​ប្រៀបធៀប​ដើម្បី​ជាមួយនឹង​ការសិក្សា​មុនៗ និង​បញ្ជាក់​ទៅ​លើ​ទំនាក់ទំនង​ដែល​រកឃើញ​។ 

​ការសិក្សា​ដែល​មាន​ការចូលរួម​ពី​មនុស្ស​ជាច្រើន​មួយ​គឺ​មាន​ការទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ដែល​ចិញ្ចឹម​ឆ្មា​កាលពី​នៅ​ក្មេង ហើយ​វា​ក៏​មាន​លទ្ធផល​ស្រដៀង​គ្នា​កាលពី​ពេលមុនៗ​ដែរ​។ ការសិក្សា​នេះ​មិន​អាច​អះអាង​ទំនាក់ទំនង​រវាង​សត្វ​ឆ្មា និង​ជំងឺផ្លូវចិត្ត​បានទេ ហើយក៏​មិន​បាន​ផ្តល់​ហេតុផល​ពិតប្រាកដ​ណាមួយ​សម្រាប់​ទំនាក់ទំនង​មួយ​នេះ​ដែរ​។ ដូច្នេះហើយ យើង​គួរតែ​កុំ​បារម្ភ​ច្រើន​អំពី​លទ្ធផល​នៃ​ការសិក្សា​នេះ​អី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play