យោងទៅតាម​សេចក្តីរាយការណ៍​ពី Mail Online បានឲ្យដឹងថា ការប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​កំចាត់​ទម្លាប់​ជក់បារី អាច​ជួយ​ឲ្យ​អ្នក​ទទួលបាន​ជោគជ័យ​រហូត​ដល់​ពីរ​ដង​ឯណោះ​។ ការសិក្សា​មួយ​របស់​បណ្តាញ​សង្គម​"/> Facebook និង Twitter អាច​ជួយ​ដល់​ការផ្តាច់​បារី​បាន​

ជំងឺទូទៅ

Facebook និង Twitter អាច​ជួយ​ដល់​ការផ្តាច់​បារី​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី Mail Online បានឲ្យដឹងថា ការប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​កំចាត់​ទម្លាប់​ជក់បារី អាច​ជួយ​ឲ្យ​អ្នក​ទទួលបាន​ជោគជ័យ​រហូត​ដល់​ពីរ​ដង​ឯណោះ​។ ការសិក្សា​មួយ​របស់​បណ្តាញ​សង្គម​កាណាដាដា​មួយ ដែល​មាន​គោលដៅ​ជួយ​ដល់​មនុស្ស​វ័យក្មេង​ផ្តាច់​បារី​នោះ​បាន​រកឃើញថា បណ្តាញ​សង្គម​អាច​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​រហូត​ដល់​ពីរ​ដង​ឯណោះ​តាមរយ​ការ​ទូរស័ព្ទ​។ 

​យុទ្ធនាការ​កម្មវិធី Break If Off (BIO) បាន​ធ្វើ​ការប្រៀបធៀប​ការឈប់​ជក់បារី​ដើម្បី​ចេញ​ឆ្ងាយ​ពី​ទំនាក់ទំនង​មាន​ជាតិពុល​មួយ ជាមួយនឹង​មិត្តភក្តិ​ប្រុស ឬ​ស្រី​ដែល​ពិបាក​រស់នៅ​ជាមួយគ្នា ហើយក៏​បាន​អនុញ្ញាតិ​ឲ្យ​អ្នកចូលរួម​ចែករំលែក​ដំណើរ​ការណ៍​របស់​ពួកគេ​ចូល​ទៅក្នុង​បណ្តាញ​សង្គម Facebook ដែរ​។ 

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការប្រៀបធៀប​ទៅលើ​ប្រសិទ្ធភាព​នៃ យុទ្ធនាកា​រណ៍​BIO ជាមួយនឹង​ការ​ទូរស័ព្ទ​ផ្តល់​ជំនួយ​តាម​អ៊ី​ន​ធើ​ណេត​សម្រាប់​ប្រឆាំង​ការជក់​បារី​។ ពួកគេ​បាន​ធ្វើ​ការសិក្សា​មួយ​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ ២៣៨​នាក់ អាយុ​ចាប់ពី ១៩ ទៅ​២៩​ឆ្នាំ ដែល​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ក្នុងចំណោម​ពីរ​ក្នុង​ការបញ្ឈប់​ការជក់បារី​។ ក្រោយ​ពី​សិក្សា​បាន ៣​ខែ ៣២​ភាគរយ​នៃ​អ្នកចូលរួម BIO និង ១៤​ភាគរយ​នៃ​អ្នកប្រើប្រាស់​ការ​ទូរស័ព្ទ​ផ្តល់​ជំនួយ​តាម​អ៊ី​ន​ធើ​ណេត បាន​ផ្តាច់​ទម្លាប់​ជក់​បារី​បាន ៣០​ថ្ងៃ​។ 

​ប៉ុន្តែ​ការវិភាគ​នេះ​គ្រាន់តែ​ធ​ញ​វើ​ទៅលើ​អញ​នក​ដែល​មាន​ការ​សង្គេត​ពេញលេញ​មួយ​ប៉ុណ្ណោះ ហើយក៏​មិន​បាន​ធ្វើ​ទៅលើ​អ្នកចូលរួម​គ្រប់​គ្នា​ដែរ​។ មាន​មនុស្ស​វ័យក្មេង​ច្រើនណាស់​ដែល​មិន​អាច​ស្វែងរក​សេវា​អ៊ី​ន​ធើ​ណេ​តបាន ដូច្នេះ​ពួកគេ​ប្រហែលជា​មិន​អាច​ប្រើប្រាស់​ការ​ទូរស័ព្ទ​ផ្តល់​ជំនួយ​បាន​ទេ ប៉ុន្តែ​មនុស្ស​វ័យក្មេង​ភាគច្រើន​ដែល​ស្ថិត​ក្នុង​ប្រទេស​អភិ​វឌ្ឈន៍​គឺ​មាន​ទូរស័ព្ទ​ឆ្លា​តវៃ​គ្រប់គ្នា​។ មានន័យ​ថា យុទ្ធនាការណ៍​ប្រឆាំងការ​ជក់បារី​ដែល​មាន​គោលដៅ​ទៅលើ​មនុស្ស​វ័យក្មេង​ប្រហែល​ជា​ម​ប្រសិទ្ធភាព​ជាង​បើសិនជា​វា​ត្រូវ​បាន​បញ្ចូល​តាមរយៈ​បណ្តាញ​សង្គម​ជាង​វិធីសាស្ត្រ​ធម្មតា​ដូច​ជា បោះពុម្ភ​ជា​ក្រដាស និង​បញ្ចាំង​តាម​ទូរទស្សន៍​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play