ជំងឺទូទៅ

តើ​ថ្ងៃកំណើត​អ្នក​ប៉ះពាល់​ដល់​ការ​ប្រឈម​នឹង​ជំងឺ​ដែរ​ទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Huffington Post បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ទំនាក់ទំនង​គួរឲ្យភ្ញាក់ផ្អើល​មួយរ​វាងខែ​កំណើត និង​ការ​ប្រឈម​នឹង​ជំងឺ​។ ការប្រើប្រាស់​ទិន្នន័យ​បច្ចេកវិទ្យា​ទៅលើ​ការតាមដាន​សុខភាព​បែប​អេឡិចត្រូនិច​លើ​មនុស្ស​ប្រមាណ ១.៧​លាន​នាក់ ធ្វើឲ្យ​អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ខែ​កំណើត និង​ជំងឺ​រ៉ាំរ៉ៃ​ព្រមទាំង​ជំងឺ​មិនសូវ​ធ្ងន់ធ្ងរ​ដូចជា សត្វល្អិត​ទិច​ជាដើម​។ 

​ជំងឺ​ប្រមាណ ៥៥​ប្រភេទ​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ជាប់​ទាក់ទង​នឹង​ខែ​កំណើត​។ ចំពោះ​ការ​ឃើញ​ទំនាក់ទំនង​ដ៏​ថ្មី​នោះ​គឺថា វា​មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ជា​ច្រើន ដូចជា លើស​សម្ពាធ​ឈាម និង​ខ្សោយបេះដូង ហើយ​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត ព្រមទាំង​មាន​ការ​ជាំ​ស្បែក និង​សត្វល្អិត​ទិច​ទៀតផង​។  

​ដោយ​ផ្អែក​ទៅលើ​ការរកឃើញ​នៃ​ការសិក្សា​ផ្សេងៗ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា មូលហេតុ​នៃ​កត្តា​រដូវ​កាល​អាច​នាំឲ្យ​កើត​ជា​ជំងឺ​ពិសេសៗ​នោះ វា​អាច​ដោយសារតែ លទ្ធផល​នៃ​ការប៉ះពាល់​អង់​ទី​ហ្សែ​ន​ដូចជា លំអង​ផ្កា ការប្រែប្រួល​កម្រិត​វីតាមីន D និង​អាយុ​ដែល​ក្មេង​ត្រូវ​ចាប់ផ្តើម​ចូលរៀន​ដំបូង​។ មាន​កត្តា​ច្រើន​ទៀត​ដែល​មិនទាន់​គិត​ក៏​មាន​ការចូលរួម​លើ​ទំនាក់ទំនង​នេះ​ដែរ​។ 

​សរុបទៅ ការសិក្សា​នេះ​មិន​បាន​អះអាង​ថា ការ​ដែល​កើតមក​ក្នុង​ខែ​ពិសេស​ណាមួយ​មានន័យថា​ទំនង​ជា​ងាយ​កើត ឬ​មិន​សូវ​កើត​ជា​ជំងឺ​ពិសេស​ណាមួយ​ឡើយ​។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​នៅ​ថ្ងៃ​ក្រោយ​បាន ដូចជា ឈប់​ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ថែរក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​តាម​រយរ​បប​អាហារ និង​ការ​ហាត់ប្រាណ​។ វិធី​ទាំងនេះ​គួរតែ​អាចជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​ក្នុង​កម្រិត​មាន​សុខភាព​ល្អ​បាន​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play