ជំងឺទូទៅ

ជំងឺ​បាក់​ទឹកចិត្ត​មិន​ចាប់ផ្តើម​កើតមាន​តាំងពី​ក្នុង​ផ្ទៃ​ម្តាយ​ឡើយ​

​យោង​ទោ​តាម​ការទទូច​របស់​សារព័ត៌មាន Mail ONline បានឲ្យដឹងថា មូលហេតុ​នៃ​ការបាក់​ទឹកចិត្ត​ត្រូវបាន​គេ​រកឃើញ​តាំងពី​នៅក្នុង​ពោះ​ម្តាយ​មក​ម្លេះ ខណៈពេល​ដែល​ការសិក្សា​ថ្មី​បាន​រកឃើញថា ការបាក់​ទឹកចិត្ត​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការបាក់​ទឹកចិត្ត​លើ​ទារក​ក្នុង​ផ្ទៃ​នៅពេល​ពួកគេ​ធំ​ឡើង​បាន ហើយក៏​អាច​បណ្តាលមកពី​កត្តា​ជាច្រើន​ទៀត​ចូលរួម​ដែរ​។ 

​ការសិក្សា​នេះ​បាន​វិភាគ​ទៅលើ​ទិន្នន័យ​ដែឡ​បានមកពី​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ ១០៣​នាក់ ដែល​ត្រូវបាន​គេ​វាយតម្លៃ​សុខភាព​ផ្លូវចិត្ត​តាមរយៈ​ការសម្ភាសន៍​ក្នុងពេល​មាន​ផ្ទៃពោះ និង​រហូត​ដល់​កូន​របស់​ពួកគេ​អាយុ​បាន ១៦​ឆ្នាំ​។ កូន​ពួកគេ​ក៏​បាន​ឆ្លើយ​នូវ​សំណួរ​ជាច្រើន​ដែល​ស្រដៀង​គ្នា​នឹង​សុខភាព​ផ្លូវចិត្ត​ពួកគេ​ដែឬ​នៅ​ពេល​ពួកគេ​អាយុ​បាន ២៥​ឆ្នាំ​។ អ្នកស្រាវជ្រាវ​ក៏បាន​វាយតម្លៃ​ថា​តើ​ពួកគេ​ធ្លាប់​មាន​ការព្យាបាល​មិន​ត្រឹមត្រូវ​ឬ​អត់​។ ភាព​ចម្លែក​របស់​ក្មេង​ដែល​មាន​ម្តាយ​បាក់​ទឹកចិត្ត​ពួកគេ​មាន​ផ្ទៃពោះ​នោះ​គឺ​ធ្វើឲ្យ​កូនកើតមាន​ទំនងជា​ងាយ​មាន​ការបាក់ទឹក​ចិត្ត​ច្រើន​ជាង​ក្មេង​ដែល​កើត​ពី​ម្តាយ​មិន​មាន​ការបាក់​ទឹកចិត្ត​រហូតដល់ ៣​ដង​ឯណោះ​។​

​ការវិភាគ​បាន​ណែនាំ​ថា ការ​ដែល​មាន​ការព្យាបាល​មិន​ត្រឹមត្រូវ​កាន់តែច្រើន​អាច​ពន្យល់​បាន​ថា​នូវ​ទំនាក់ទំនង​រវាង​ការបាក់​ទឹកចិត្ត​របស់​ម្តាយ​ក្នុងពេល​មាន​ផ្ទៃពោះ និង​ការបាក់​ទឹកចិត្ត​ចំពោះ​កូន​នៅ​ពេល​ធំ​ឡើង​។ អ្នកស្រាវជ្រាវ​ក៏​បាន​ធ្វើ​ការណែនាំ​ជាច្រើន​ទៀត​ចំពោះ​មូលហេតុ​ដែល​ទំនាក់ទំនង​នេះ​បាន​កើតឡើង​។ រឿង​នេះ​មាន​ដូចជា ភាព​អាចទៅរួច​ដែល​ម្តាយ​បាក់​ទឹកចិត្ត​អាច​ជះឥទ្ធិពល​ទៅលើ​ការលូតលាស់​របស់​ក្មេង​តាមរយ​ការបង្កើន​ចំនួន​ស្ត្រេ​ស​អ័រម៉ូន​ទៅក្នុង​ស្បូន​។​

​សម្រាប់​សេចក្តីសន្និដ្ឋាន​វិញ វា​នៅតែ​មិន​អាច​និយាយបាន​ថា ការបាក់​ទឹកចិត្ត​របស់​ស្ត្រី​ក្នុង​ពេល​មាន​ផ្ទៃពោះ​ជា​អ្នកបង្ក​ការបាក់​ទឹកចិត្ត​ដល់​កូន​កាន់តែ​ខ្លាំង​នៅ​ថ្ងៃក្រោយ​ណាស់​។ យក​ល្អ ស្ត្រី​ដែល​ធ្លាប់​មាន​ការបាក់​ទឹកចិត្ត​ក្នុងពេល​មាន​ផ្ទៃពោះ​គួរតែ​ទទួល​បាន​សេវា​ព្យាបាល និង​គាំទ្រ​ឲ្យបាន​សមស្រប​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play