ជំងឺមហារីក

មហារីក​សុដន់​អាច​រាលដាល​ទៅ​ឆ្អឹង​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Guardian បានឲ្យដឹងថា ជំងឺមហារីក​សុដន់​អាច​រាលដាល​ទៅ​ឆ្អឹង​បាន​តាមរយៈ​ការប្រើប្រាស់​អង់ស៊ីម​មួយ​ប្រភេទ​។ ក្តីសង្ឃឹម​នោះ​គឺថា ថ្នាំ​ដែល​គេ​ប្រើ​នាពេល​បច្ចុប្បន្ន ឬ​វិធីសាស្ត្រ​ផ្សេងៗ អាច​ទប់ស្កាត់​ឥទ្ធិពល​នៃ​អង់ស៊ីម​នេះ​បាន​។ 

​ការសិក្សា​ដោយ​មន្ទីរពិសោធន៍ និង​នៅលើ​សត្វ​ដ៏​ធំ​មួយ​នេះ​បាន​សម្គាល់​ដឹង​ពី​របៀប​ដែល​ប្រូតេអ៊ីន​មួយ​ឈ្មោះថា Lysyl Oxidase (LOX) ដែល​បញ្ចេញ​ចេញពី​ដុំ​សាច់​មហារីក​សុដន់​មួយចំនួន ដើម្បី​ជួយ​ឲ្យ​មហារី​កមួយ​នេះ​រាលដាល​ទៅ​ឆ្អឹង​បាន​។ 

​ការវិភាគ​ទៅលើ​ទិន្នន័យ​ថា​ដែល​ប្រមូល​ចេញពី​ដុំ​សាច់​មហារីក​របស់​មនុស្ស​វិញ បាន​រកឃើញថា ក្នុង​មហារីក​សុដន់​ដែល​មិន​មាន​ការឆ្លើយតប​នឹង​អ័រម៉ូន​អេ​ស្ត្រូ​ជែន គឺ​មាន​ការផលិត​សារធាតុ LOX ខ្ពស់ ហើយ​ក៏​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​រាលដាល​ទៅ​ឆ្អឹង​ដែឬ​។ រឿង​នេះ​បានឲ្យដឹងថា ការរកឃើញ​ប្រហែលជា​អាច​ប្រើ​លើ​ជំងឺមហារីក​សុដន់​របស់​មនុស្ស​មួយចំនួន​បាន​ដែរ​។ 

​តាមរយៈ​ការទប់ស្កាត់​ប្រូតេអ៊ីន LOX ក្នុង​សត្វ​កណ្តុរ​អាច​បន្ថយ​ការ​រាលដាល​មហារីក​ទៅ​ឆ្អឹង​បាន​។ ការបន្ថយ​សមត្ថភាព​នៃ​ប្រូតេអ៊ីន​នេះ​អាច​បង្កើត​ជា​រន្ធ​ក្នុង​ឆ្អឹង​មួយ ដោយ​ប្រើ​ថ្នាំ​ម្យ៉ាង​ឈ្មោះថា Bisphosphonate ហើយ​វា​ក៏​ជួយ​បញ្ឈប់​កោសិកា​មហារីក​កុំ​ឲ្យ​រាលដាល​ទៅ​ឆ្អឹង​ទៀត​ដែរ​។ 

Bisphosphonate ត្រូវបាន​គេ​ប្រើប្រាស់​រួច​ទៅ​ហើយ​ក្នុង​ការព្យាបាល​ជំងឺ​ពុក​ឆ្អឹង និង​បន្ថយ​ការ​ប្រឈម​នឹង​ភាព​បាក់​របស់​ឆ្អឹង​លើ​អ្នក​ដែល​មាន​ជំងឺមហារីក​ដែល​ប៉ះពាល់​លើ​ឆ្អឹង​។ អ្នកស្រាវជ្រាវ​សង្ឃឹមថា ថ្នាំ​ទាំង​នេះ​ក៏​អាច​ប្រើ​លើ​អ្នក​ដែល​មាន​ជំងឺមហារីក​សុដន់​ដែរ ក្នុង​ការបន្ថយ​ការ​រាលដាល​ទៅ​ឆ្អឹង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play