ជំងឺទូទៅ

សម្លេង​ថ្លង់​របស់​ចរាចរណ៍ និង​យន្តហោះ​ធ្វើឲ្យ​មនុស្សដុះ​ក្បាលពោះ​កាន់តែ​ធំ​

​យោង​ទៅ​តាម​ការទទូច​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការរស់នៅ​ក្បែរ​ផ្លូវ​ធំ​ធ្វើឲ្យ​មនុស្សងាយ​នឹងធាត់​ឡើង​ទម្ងន់ ហើយ​ក៏​ប្រឈម​នឹង​ការ​ធាត់​ជ្រុល​ដែរ​។ ខណៈពេល​ដែល​ការសិក្សា​នេះ​របស់ Swedish មួយ​នេះ​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង សម្លេង​បំពុលបរិយាកាស និង​ការ​ធាត់​ជ្រុល តែ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​មិន​ត្រូវបាន​អះអាង​នៅឡើយ​ទេ​។ 

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្ស​ធំ​ច្រើនជាង ៥០០០​នាក់​។ វា​ក៏​បាន​ពី​និត្យ​ទៅលើ​ការប៉ះពាល់​ទៅ​លើ​សម្លេង​ថ្លង់​ដោយសារ​ចរាចរណ៍ ដែល​អ្នក​ចូលរួមបាន​រស់នៅ និង​គិត​ថា តើ​ពួកគេ​អាច​នឹង​ធាត់​ជ្រុល​ដែរ​ឬ​អត់​តាមរយៈ​ការប្រើ​វិធី​វា​ស់ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​។ 

​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យ​ទៅលើ​ការប៉ះពាល់​ទៅនឹង​សម្លេង​ថ្លើង​តាម ផ្លូវថ្នល់ ផ្លូវ​រថភ្លើង និង​យន្តហោះ​។ ពួកគេ​បាន​រកឃើញថា អ្នក​ដែល​ប៉ះពាល់​នឹង​សម្លេង​ចរាចរណ៍​ច្រើន​ដោយសារតែ​ប្រភព​គ្រប់យ៉ាង​គឺ​មាន​ទំហំ​រង្វាស់​ចង្កេះ​ធំ​ជាង​គេង​។ ប្រភព​កាន់តែច្រើន​នៃ​សម្លេង​ថ្លង់​ចរាចរណ៍​ដែល​មនុស្ស​ម្នាក់​បាន​ប៉ះពាល់ ពួកគេ​ទំនងជា​ងាយ​នឹង​ទៅ​ជា​ធាត់​ជ្រុល​ត្រង់​រង្វាស់​ចង្កេះ​ណាស់​។ យ៉ាងណាមិញ វា​មិន​មាន​ទំនាក់ទំនង​ណាមួយ​រវាង​ការប៉ះពាល់​សម្លេង​ចរាចរណ៍​និង​ការ​ធាត់​ជ្រុល​ដោយ​ផ្អែក​ទៅលើ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ឡើយ​។ 

​ដោយសារតែ​ការ​សិក្សា​នេះ​បាន​ធ្វើកា​រវាស់​ទៅលើ​ការប៉ះពាល់​នឹង​សម្លេង​ថ្លង់ និង​ការ​ធាត់​ជ្រុល​ក្នុងពេល​តែមួយ ដូច្នេះ​វា​មិន​អាច​និយាយបាន​ថា សម្លេង​ថ្លង់​ជា​អ្នក​នាំ​ឲ្យ​មនុស្សធាត់​ជ្រុល​ដោយផ្ទាល់ឬ​អត់ឡើយ​។ ខណៈពេល​ដែល​អ្នកស្រាវជ្រាវ​បាន​ព្យាយាម​បញ្ចូល​កត្តា​ផ្សេងៗ​ទៀត​ដូចជា របៀប​រស់នៅ និង​ស្ថានភាព​ក្នុង​សង្គម​សេដ្ឋកិច្ច កត្តា​ទាំង​នេះ​នៅតែ​អាច​ជះឥទ្ធិពល​ទៅលើ​លទ្ធផល​នេះ​ដដែល​។ 

​ទំនាក់ទំនង​រវាង​ការប៉ះពាល់​នឹង​សម្លេង​ថ្លង់ និង​សុខភាព​ទំនងជា​អាច​បន្តឲ្យមាន​ការសិក្សា​បន្ថែំ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន របប​អាហារ​ផ្តល់​សុខភាព និង​រស់នៅ​បែប​សកម្ម​រាងកាយ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play