ជំងឺទូទៅ

មិន​មាន​អំណះអំណាង​ណា​ថា ទឹក​ផ្លែក្រូច​ជួយ​បង្កើន​ថាមពល​ខួរក្បាល​ទេ​

​យោង​ទៅ​តាម​សេចក្តី​ការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ការ​ញ៉ាំ​ទឹកក្រូច​ច្របាច់​រាល់​ថ្ងៃ​អាច​ពង្រឹង​ដល់​ថាមពល​របស់​ខួរក្បាល​លើ​មនុស្ស​ចាស់​បាន​។ ថ្វី​បើ​រឿង​នេះ​ស្តាប់​មើលទៅ​ទំនង​ជា​ល្អ ប៉ុន្តែ​ការសិក្សា​ដ៏​តូច​មួយ​នេះ​មិន​បាន​ផ្តល់​អំណះអំណាង​រឹងមាំ​មួយ​បញ្ជាក់​ថា មនុស្ស​ចាស់​នឹង​មានកា​រ​សម្គាល់​មួយ​ដ៏​ប្លែក​ទៅលើ​ថាមពល​ខួរក្បាល​របស់​ពួកគាត់​នៅពេល​ញ៉ាំ​ទឹកក្រូច​ច្របាច់​រយៈពេល​ពីរ​ខែ​ឡើយ​។ 

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្ស​ចាស់​ដែល​មាន​សុខភាព​ល្អ​ប្រមាណ ៣៧​នាក់ ដែល​តម្រូវ​ឲ្យ​ពួកគាត់​ញ៉ាំ​ទឹក​ផ្លែក្រូច​ច្របាច់​ផង និង​ញ៉ាំ​ក្រូច​ច្របាច់​ផង ជា​រៀងរាល់ថ្ងៃ​រយៈពេល ៨​សប្តាហ៍​មុន​ពេល​ប្តូរ​ទៅ​ញ៉ាំ​ភេសជ្ជៈ​អ្វី​ផ្សេង​ទៀត​។ ទឹកក្រូច​១០០​ភាគរយ​គឺ​មាន​សារធាតុ Flavonoids ដែល​ជា​សារធាតុ​ក្នុង​រុក្ខជាតិ ហើយក៏​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ដែរ​។ 

​អ្នកស្រាវជ្រាវ​បានឲ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើ​តេ​ស្តលើ​ភាព​ឆ្លាត​វៃ​ទាំង​មុន និង​ក្រោយពេល​សិក្សា​រយៈពេល​៨​សប្តាហ៍​។ ភេសជ្ជៈ​ទាំងពីរ​ធ្វើឲ្យ​មាន​ការប្រែប្រួល​តិច​តួចបំ​ផុត​ទៅ​លើ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត និង​មិន​មាន​ការចាប់អារម្មណ៍​អ្វី​ប្លែក​ឡើង​ពី​មនុស្ស​ម្នាក់ៗ​នៃ​ការ​ធ្វើ​តេស្ត​មួយ​នេះ​។ អ្នកស្រាវជ្រាវ​ក៏​បាន​ធ្វើ​ការវិភាគ​មួយ​ដែល​ពួកគេ​បាន​ច្របល​ចូលគ្នា​នៃ​លទ្ធផល​ធ្វើតេស្ត និង​ពិនិត្យ​ទៅ​លើ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​ភេសជ្ជៈ និង​ពេល​ធ្វើ​តេស្ត​។ ជា​ម្តងម្កាល ពួកគេ​បាន​រកឃើញ​នូវ​លទ្ធផល​គួរឲ្យ​កត់សម្គាល់​មួយ ត្រង់​ថា មុខងារ​ឆ្លាត​វៃ​គឺ​មាន​ភាពល្អ​ចំពោះ​អ្នក​ដែល​ញ៉ាំ​ទឹកក្រូច​ជាង​អ្នក​ញ៉ាំ​ក្រូច​ច្របាច់​។ ប៉ុន្តែ​លទ្ធផល​ហាក់បីដូច​ជា​មិន​សមស្រប​សោះ​។ ការសិក្សា​នេះ​មិន​បាន​ផ្តល់​អំណះអំណាង​បែប​ការធ្វើ​សេចក្តីសន្និដ្ឋាន​ថា ការ​ញ៉ាំ​ទឹកក្រូច​មាន​ឥទ្ធិពល​ចំពោះ​មុខងារ​ខួរក្បាល​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play