ជំងឺទូទៅ

រដូវ​កាល​អាច​ប៉ះពាល់​ដល់​សកម្មភាព​ប្រព័ន្ធ​ភាពស៊ាំ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បានឲ្យដឹងថា ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​នៅ​រដូវរងារ​ប្រហែលជា​ធ្វើឲ្យ​ស្លាប់​បាន​។ ការសិក្សា​ទៅលើ​ហ្សែ​ន​ថ្មី​មួយ​បាន​ឲ្យឹ​ដង​ថា វា​ប្រហែល​ជា​ម​ការកើនឡើង​នូវ​កម្រិត​នៃ​ការ​រលាក​ក្នុង​រដូវរងារ ដែល​អាច​ការពា​រការ​បង្ក​រោគ​បាន​មែន ប៉ុន្តែ​វា​ក៏​អាច​ធ្វើឲ្យ​រាងកាយ​ងាយ​នឹង​កើត​ជា​ជំងឺ​រ៉ាំរ៉ៃ​បានដែរ​។ 

​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅ​លើ​លក្ខណៈ​របស់​ហ្សែ​ន ក្នុង​ឈាម​ដែល​បានមកពី​ក្មេង និង​មនុស្សពេញវ័យ​ប្រមាណ ១៣១៥​នាក់ ក្នុង​ខែ​ខុសៗ​គ្នា ដែល​មកពី​ប្រទេស​ខុសៗ​គ្នា​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការកើនឡើង​របស់​ស​កម្ម​ភាព​ហ្សែ​ន​មួយចំនួន​មាន​ការចូលរួម​ដោយ​ការ​រលាក​ក្នុង​រដូវរងារ និង​ថយចុះ​នៅ​រដូវក្តៅ​។ 

​អ្នកដឹកនាំ​ការសិក្សា​បាន​សន្នដ្ឋាន​ឃើញថា ការប្រែប្រួល​របស់​រដូៈកាល​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​អាច​នាំ​ឲ្យ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រដូវរងា ជាពិសេស​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rhuematoid Arthritis តែម្តង​។ ប៉ុន្តែ​ប្រព័ន្ធ​ភាពស៊ាំ​គឺ​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង ហើយក៏​មាន​ហ្សែ​ន​ខុសៗ​គ្នា​បង្ហាញ​លក្ខណៈខុសៗ​គ្នា​ទៅ​តាម​រដូវ​កាល​ផងដែរ​។ 

​អ្វី​ដែល​ទំនង​ដែរ​នោះ​គឺថា ការប្រែប្រួល​រដូវ​ទាំងនេះ​យ៉ាងហោចណាស់​ក៏​អាច​ជា​ការឆ្លើយតប​លើ​ការប្រែប្រួល​ក្នុង​ការបង្ក​រោគ និង​អាឡែ​ហ្ស៊ី​ដែរ​ដូចជា លម្អងផ្កា​ក្នុង​រដូវក្តៅ ប៉ុន្តែ​ការសិក្សា​មួយ​នេះ​មិន​អាច​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​បានទេ​។ ដូច្នេះ​វា​ត្រូវតែ​មាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​មុន​នឹង​យក​លទ្ធផល​នេះ​ទៅ​អនុវត្ត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play