ជំងឺទឹកនោមផ្អែម

អ្នកជំងឺ​ទឹកនោមផ្អែម​ធា​ត់ៗ​រស់នៅ​យូរ​ជាង​អ្នកជំងឺ​ដែល​ស្គម​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ធាត់ៗ​ទំនងជា​មិន​ងាយ​ឆាប់​ស្លាប់​ជាង​អ្នកជំងឺ​ដែល​មាន​ទម្ងន់​ធម្មតា ឬ​អ្នក​ដែល​ធាត់​ជ្រុល​ឡើយ​។ ការសិក្សា​ថ្មី​មួយ​នេះ​បាន​តាមដាន​ទៅ​លើ​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រមាណ​ច្រើនជាង ១០០០០​នាក់ រយៈពេល​១០​ឆ្នាំ​។​

​គេ​បាន​ពិនិត្យ​ទៅ​លើ​របៀប​ដែល​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ថា​តើ​មាន​ជាប់ទាក់ទង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​ការស្លាប់​ដោយសារ​មូលហេតុ​គ្រប់យ៉ាង​នៅ​ថ្ងៃក្រោយ​ដែរ​ឬ​អត់​។ គេ​បាន​រកឃើញថា មនុស្ស​ដែល​ធាត់​មាន​ការថយចុះ​ការ​ស្ល​សាប់​ជាង​អ្នក​ដែល​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ១៣​ភាគរយ​។ ការ​ប្រឈម​នឹង​ការស្លាប់​នេះ​មិន​មាន​អ្វី​ខុស​គ្នា​រវាង​អ្នក​ធាត់​ជ្រុល និង​អ្នក​ដែល​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ធម្មតា​ឡើយ​។ យ៉ាងណាមិញ គេ​ក៏​រកឃើញ​ទៀតថា អ្នក​ដែល​ធា​ត់ៗ ឬ​ធាត់​ជ្រុល​មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដែល​ត្រូវការ​ការ​សម្រាក​ពេទ្យ​ផងដែរ​។ 

​ការថែទាំ​សុខភាព​ដ៏​ល្អ​ត្រូវតែ​ធ្វើ​មុន​ពេល​ឈានទៅរក​ការសន្និដ្ឋាន​ថា ការ​ដែល​ធាត់​អាចជា​រឿង​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ដូច​បាន​ឃើញ​ក្នុង​ការសិក្សា​នេះ ការ​ដែល​ធាត់ ឬ​ធាត់​ជ្រុល​នឹង​បង្កើន​ការ​ប្រឈម​នឹង​ផលវិបាក​ជំងឺ​ទឹកនោម​ផ្អែម​ដែល​អាច​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ជីវិត​រស់នៅ​ទោះបី​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ក៏ដោយ​។ 

​ការរកឃើញ​នេះ​ក៏​ត្រូវ​បាន​ជះឥទ្ធិពល​ដោយ​កត្តា​ច្រើនជាង​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ដែរ​ដូចជា របៀប​ដែល​អ្នកជំងឺ​គ្រប់គ្រង​ជំងឺ​របស់​ខ្លួនឯង​ជាដើម​។ យក​ល្អ​គួរតែ​មាន​ការសិក្សា​បន្ថែ​ម​ទៀត​ដើម្បី​ដោះស្រាយ​យន្តកា​រណ៍​មួយ​នេះ​ឲ្យ​ចិញ​បើសិនជា​វា​គឺជា​ទំនាក់ទំនង​មួយ​ពិតប្រាកដ​មែន​។ 

​ការណែនាំ​ថ្មីៗ​នេះ​នៅតែ​ដដែល​ទេ ដើម្បី​មាន​សុខភាព​ល្អ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ឲ្យ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ស្ថិតក្នុង​កម្រិត​ធម្មតា តាមរយៈ​របប​អាហារ​មាន​តុល្យភាព និង​ហាត់ប្រាណ​ទៀងទាត់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play