ជំងឺទូទៅ

​យ៉ា​អួ​មានប្រូ​បាយអូ​អិច​អាច​ជួយ​បញ្ហា​អាឡែ​ហ្ស៊ី​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បានឲ្យដឹងថា តើយ៉ា​អួរ​គឺជា​អាថ៌កំបាំង​ក្នុង​ការព្យាបាល​អាកា​រៈអាឡែ​ហ្ស៊ី​មែនទេ​? ប្រូ​បាយ​អូទិច​មិនអាច​បំពាត់​បញ្ហាក​ណ្តា​ស និង​ការ​រមាស់​ភ្នែក​បាន​ឡើយ​។ ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញ​រឿងនេះ​ដំបូង​គេ ប៉ុន្តែ​មិន​បាន​ផ្តល់​និយមន័យ ឬ​អំណះអំណាង​ដែល​ថា​ប្រូ​បាយ​អូ​ទិច​អាច​ផ្តល់​នូវ​ការបំពាត់​ជំងឺ​អាឡែ​ហ្ស៊ី​នេះ​លើ​មនុស្ស​មួយចំនួន​ឡើយ​។ 

​ជំងឺ​អាឡែ​ហ្ស៊ី​ឬ​ហៅថា Hay Fever កើតឡើង​លើ​មនុស្ស​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ ដែល​ធ្វើឲ្យ​មាន​អា​ការៈកណ្តាស ហៀរ​សំបោរ និងរ​មាស់​ភ្នែក​ជា​ញឹកញាប់​។ វា​កើត​ឡើង​នៅពេល​សារធាតុ​អាឡែ​ហ្ស៊ី​បង្កការ​រលាក​រហូត​ដល់​មាន​ការឆ្លើយតប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ផ្លូវដង្ហើម​ទើប​បង្ក​ជា​ប្រតិកម្ម​អាឡែ​ហ្ស៊ី​តែម្តងទៅ​។ ភាគច្រើន មនុស្ស​យើង​មានប្រតិកម្ម​នឹង​សារធាតុ​អាឡែ​ហ្ស៊ី​តាមរ​ដូវកាល​ដូចជា លម្អង​ផ្កា ទើប​ហៅ​ឈ្មោះថា Hay Fever តែម្តងទៅ​។ យ៉ាងណាមិញ មនុស្ស​មួយចំនួន​អាច​មាន​អា​ការៈ​នេះ​ជាប់រ​ហូតក៏មា​ន​ដែរ​។ 

​មាន​ការចាប់អារម្មណ៍​ច្រើន​ណាស់​ថា ប្រូ​បាយ​អូទិច ឬ​បាក់តេរី​ល្អ​រស់នៅ​ក្នុង​ពោះវៀន​អាច​បំបាត់​អាកា​រៈអាឡែ​ហ្ស៊ី​បាន​។ 

​ការ​រំលឹក​ឡើងវិញ​នេះ​បាន​សម្គាល់​ការសិក្សា​ចំនួន ២៣ ដែល​ស្រាវជ្រាវ​ទៅលើ​ឥទ្ធិពល​នៃ​ថ្នាំ​បំប៉ន​ប្រូ​បាយ​អូ​ទិច​ទៅលើ​ជំងឺ​អាឡែ​ហ្ស៊ី​ច្រមុះ​។ ការសិក្សា​ទាំងនេះ​មានការ​ប្រែប្រួល​ខ្លាំង​ទៅ​លើ​ចំនួន​មនុស្ស ការប្រើប្រាស់​ប្រូ​បាយ​អូទិច និង​លទ្ធផល​សំខាន់​ជាងគេ​។ 

​ខណៈពេល​ដែល​ការសិក្សា​ភាគច្រើន​បាន​រកឃើញ​អត្ថប្រយោជន៍​មួយចំនួន​សម្រាប់​លទ្ធផល​យ៉ាង​ហោច​ណាស់​មួយ តែ​ការសិក្សា​ផ្សេងៗ​ទៀត​បែរជា​មិន​រក​ឃើញ​ប្រយោជន៍​អ្វី​ទាំងអស់​តែម្តង​។ អ្នកដឹកនាំ​ការសិក្សា​បាន​សន្និដ្ឋានថា ប្រូ​បាយ​អូទិច​ប្រហែលជា​មាន​ឥទ្ធិពល​មាន​ប្រយោជន៍​មួយនៅពេល​បញ្ចូល​ទៅ​ក្នុង​ការព្យាបា​ល​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ផ្សេងៗ​ទៀត ប៉ុន្តែ​ការសិក្សា​ដែល​មាន​គុណភាព ិ​ង​ធំ​នេះ​ត្រូវ​មាន​ការវាស់វែង​បែប​ស្តង់ដារ​បន្ថែមទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play