ជំងឺទូទៅ

ការបង្ក​រោគ​អាច​ជា​រក​មូលហេតុ​នៃ​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis បាន​

​យោង​ទៅតាម​សេចក្តីប្រកាស​របស់​សារព័ត៌មាន Daily Express បានឲ្យដឹងថា ការបង្ក​រោគ​អាច​បង្ក​ឲ្យមាន​ជំងឺរលាកសន្លា​ក់បាន​។ ប៉ុន្តែ​អ្នក​ក៏​មិន​បាច់​បារម្ភ​ថា ការ​ក្អក ឬ​ផ្តាសាយ​នឹង​ធ្វើ​ឲ្យ​ឈឺចាប់​ដល់​សន្លាក់​ឡើយ​។ 

​ការស្រាវជ្រាវ​នេះ​គឺ​ផ្តោត​ជាពិសេស​លើ​មូលហេតុ​នៃ​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis ដែល​ជា​ការឈឺចាប់​ដ៏​យូរអង្វែង​មួយ​ប្រភេទ​ធ្វើឲ្យ​ហើម និង​គាំង​ក្នុង​សន្លាក់​។ វា​បង្កឡើង​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​វាយប្រហារ​សន្លាក់​របស់​អ្នក​។ 

​ស្ថិត​ក្នុង​ការ​ពិ​សោធ៍នៅ​មន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រ​បានកត់សម្គាល់​ទម្រង់​នៃ​ប្រូតេអ៊ីន​មួយ​ប្រភេទ​ឈ្មោះថា Vinculin ដោយសារ​តែ​វា​ដើរតួនាទី​ដ៏​សំខាន់​ទៅ​លើ​របៀប​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការវាយប្រហារ​រាងកាយ​លើ​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ។ គ្រាន់តែ​ការបញ្ចេញ​ប្រូទេអ៊ីន​នេះ​តែ​បន្តិច​ក៏​អាច​ជម្រុញ​ដល់​ការវាយប្រហារ​របស់​ប្រព័ន្ធ​ភាពស៊ាំ​បានដែរ​។ គោលដៅ​របស់​វា​ដូច​គ្នា​ដែឬ​នោះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បាក់តេរី​ដើម្បី​ការពារ​កុំឲ្យ​កើត​ជា​ជំងឺ​នៅ​ថ្ងៃក្រោយ​។ ខណៈពេល​ដែល​រឿង​នេះ​មើលទៅ​គួរឲ្យ​ចាប់អារម្មណ៍ តែ​វា​មិន​បាន​អាង​អាង​អ្វី​ក្នុង​ការសិក្សា​នេះ​ទេ ដូច្នេះ​វា​គ្រាន់តែ​ជា​ការប៉ាន់ស្មាន​ដ៏​ធំ​មួយ​ប៉ុណ្ណោះ​លើ​ដំណាក់កាល​មួយ​នេះ​។ 

​បើសិន​ជា​រឿង​នេះ​អាច​ជា​ការ​ពិត​មែន យក​ល្អ​គួរទែ​មាន​ការស្រាវជ្រា​វ​បន្ថែមទៀត​ដើម្បី​បញ្ជាក់​អំពី​អំណះអំណាង ឥទ្ធិពល​ភ្លាមៗ​ដូចជា របៀប​នៃ​ការបង្ការ ឬ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​មួយ​នេះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play