ជំងឺទឹកនោមផ្អែម

ការប្តូរ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​មក​ទឹកសាប​វិញ​អាច​បន្ថយ​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការប្តូរ​ញ៉ាំ​ទឹកក្រូច​ច្របាច់​មក​ញ៉ាំ​តែ​មួយ​ពែង​វិញ​អាច​បន្ថយ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​របស់​ប្រជាជន​អង់គ្លេស​ដ៏​ធំ​មួយ​ដែល​មាន​មនុស្សពេញវ័យ​ចូលរួម​ច្រើនជាង ២៥០០០​នាក់ ដែល​ពិនិត្យ​ទៅ​លើ​ទំនាក់ទំនង​រវាង​ជម្រើស​ភេសជ្ជៈ និង​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ គេ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​កាឡូរី​កាន់តែ​ច្រើន​តាមរយៈ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​អ្នក​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​ទឹកដោះគោ​ផ្អែមៗ ទំនង​ជា​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ណាស់​។ 

​ការសិក្សា​មាន​ភាពរឹងមាំ​មួយ​ចំនួន​រួម​ទាំង​ទំហំ​ដ៏​ធំ​របស់​វា និង​មាន​វិធីសាស្ត្រ​ច្រើន​ដើម្បី​វាយតម្លៃ​មនុស្ស​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម ប៉ុន្តែ​វា​មាន​ដែន​កំណត់​សំខាន់ៗ​ច្រើន​ដែល​កត្តា​ផ្សេងៗ​ទៀត​ប្រហែលជា​អាច​នាំឲ្យ​មាន​ឥទ្ធិពល​បែបនេះ​ដែរ ហើយ​អ្នក​ស្រាវជ្រាវ​ជាច្រើន​ក៏​បាន​ព្យាយាម​បន្ថយ​រឿង​នេះ​ឲ្យបាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​ដែរ​។ 

​យោង​ទៅតាម​ទិន្នន័យ​របស់​ពួកគេ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា ការ​ប្តូរ​មក​ញ៉ាំ​ទឹក​ធម្មតា ឬ​កាហ្វេ​ឬ​តែ​គ្មាន​ជាតិ​ផ្អែម​អាច​កាត់បន្ថយ​អត្រា​កើត​ជំងឺ​ទឹកនោម​ផ្អែម​ថ្មី​រហូតដល់ ២៥​ភាគរយ​។ យើង​ដឹង​ហើយ​ថា ការ​ដែល​ធាត់ ឬ​ធាត់​ជ​ញ​រុល​គឺជា​កត្តា​ប្រឈម​មុខ​ដ៏​សំខាន់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ហើយ​ការធានាបាន​ថា​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​នឹង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នេះ​បាន​។ 

​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​មួយចំនួន​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ករ​ដ៏​ខ្ពស់ ឧទាហរណ៍ ទឹកក្រូច​កូកាកូឡា​មួយ​កំប៉ុង​ចំណុះ ៣៣០​មី​លី​លីត្រ​មាន ១៣៩​កា​ឡូរី​។ ការកាត់បន្ថយ​ការ​ញ៉ាំ​កាឡូរី​បន្ថែម​តាមរយៈ​ការ​ប្តូរ​មក​ញ៉ាំ​ទឹកសាប​ធម្មតា​វិញ អាច​ជា​វិធី​មួយ​ទទួល​បាន​សុខភាព​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play