ជំងឺទូទៅ

ឪពុក​ម្តាយ​ប្រហែលជា​ចម្លងការ​ថប់​អារម្មណ៍​ទៅ​កូនៗ​របស់ខ្លួន​

​សារព័ត៌មាន Mail Online បាន​សង្កត់ធ្ងន់ថា កត្តា​ឪពុកម្តាយ​គឺជា​កត្តា​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បារម្ភ​ត្រង់​ថា ការ​ថប់​អារម្មណ៍​អាច​នឹង​ចម្លង​ចេញ​ពី​ពួកគេ​ទៅ​ឲ្យ​កូនៗ​បាន​។ រឿង​នេះ​ត្រូវបាន​គេ​ចាប់​អារម្មណ៍​ជាពិសេស​លើ​ករណី ឥរិយា​ប​នៃ​ការ​ថប់​អារម្មណ៍​ជ្រុល​របស់​ឪពុក​ម្តាយ​អាច​ប៉ះពាល់​ដល់​អាកប្បកិរិយា​របស់​កូន​ពួកគេ​យ៉ាងធ្ងន់ធ្ងរ​។ 

​ការសិក្សា​នេះ​បាន​ធ្វើឡើង​ដោយ​មាន​ការចាប់អារម្មណ៍​ខ្លាំង​លើ​កូនភ្លោះ ដោយ​ឆ្នៃ​ការសិក្សា​នេះ​ឲ្យមាន​ការជះឥទ្ធិពល​មួយ​ទៅលើ​ហ្សែ​ន ដែល​វា​ត្រូវ​បាន​គេ​ដឹងថា មាន​លក្ខណៈ​នៃ​ការ​ថប់​អារម្មណ៍​នៅក្នុង​នោះ​ផង​ដែរ​។ ដើម្បី​អាច​ធ្វើបាន អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​លក្ខណៈ​នៃ​ការ​ថប់​អារម្មណ៍​ក្នុង​គ្រួសារ​របស់​កូនភ្លោះ​មុខ​ដូចគ្នា​បេះបិត​និង​គ្រួសារ​របស់​កូនភ្លោះ​ដែល​មិន​មាន​មុខ​ដូចគ្នា​។ 

​ពួកគេ​បាន​រកឃើញថា មាន​ទំនាក់ទំនង​ខ្លះ​រវាង​ការ​ថប់​អារម្មណ៍ និង Neuroticism (​ជា​និន្នាការ​ដែល​ធ្វើឲ្យ​មនុស្ស​គិតតែ​ន័យ​អវិជ្ជមាន​) ក្នុង​ឪពុកម្តាយ និង​កូនៗ​វ័យ​ជំទង់​របស់​ពួកគេ​។ វា​គ្មាន​អំណះអំណាង​ណាមួយ​ដែល​និយាយថា ហ្សែ​ន​កំពុងតែ​ដើរ​តួនាទី​ដ៏​សមខាន់​មួយ​ឡើយ ប៉ុន្តែ​លក្ខណៈ​អំណះអំណាង​បែប​មិនមែន​ជា​ហ្សែ​ន​ទៅវិញ​ទេ​ដែល​ជា​កត្តា​ត្រូវ​ចាប់​អារម្មណ៍​។ រឿង​នេះ​ណែនាំ​ថា ការ​ថប់​អារម្មណ៍ ដែល​ឆ្ងាយ​ស្រឡះ​ពី DNA ប្រហែល​ជា​ឆ្លង​ចូល​ក្នុង​ខ្លួន​តាម​របៀប​ផ្សេង​វិញ​ដូចជា ការរៀនសូត្រ​សកម្មភាព​ដែល​ស្រដៀង​គ្នា​ទៅវិញ​ទេ​។ 

​ឪពុកម្តាយ​ដែល​ថប់​អារម្មណ៍​ឥឡូវនេះ​អាច​ទទួលបាន​ការប្រឹក្សា និង​អប់រំ​ទៅ​លើ​មធ្យោបាយ​កាត់​បន្ថយ​ឥទ្ធិពល​នៃ​ការ​ថប់​អារម្មណ៍​របស់​ពួកគេ​ទៅ​លើ​ការលូតលាស់​របស់​កូន​ខ្លួនឯង​។ ការណែនាំ​នេះ​ហាក់បីដូចជា​ចង់​និយាយថា មាន​មាន់ និង​ពងមាន់​ដែល​ស្ថិតក្នុង​ស្ថានភាព​មិន​ទាន់​ដោះស្រាយ​គ្នា​បាន​។ សួរថា តើ​ក្មេង​បារម្ភ​ដោយសារតែ​ពួកគេ​ដឹងថា​ឪពុក​ម្តាយ​ពួកគេ​កំពុងតែ​ព្រួយបារម្ភ​ឬក៏​ឪពុកម្តាយ​បារម្ភ​ដោយសារតែ​ពួក​គេ​ឃើញ​កូន​ខ្លួនឯង​បារម្ភ​អំពី​អ្វី​មួយ​? ជីវិត​គ្រួសារ​មិនមែន​តែងតែ​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​មធ្យោបាយ​មួយ​ដើម្បី​បង្កើន​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​គឺ​បង្កើត​ពេលវេលា​សម្រាប់​សកម្មភាព​គ្រួសារ​ទាំងមូល​វិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play