ជំងឺទូទៅ

ជំងឺ​ធាត់​ជ្រុល​មាន ៦​ប្រភេទ​ខុសៗ​គ្នា​

​យោង​ទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បានឲ្យដឹងថា អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​មនុស្ស​ដែល​ធាត់​ជ្រុល​មាន ៦​ប្រភេទ​ខុសៗ​គ្នា​។ គេ​បាន​បន្ថែមទឿតថា រាល់​ប្រភេទ​នៃ​ការ​ធាត់​ជ្រុល​នី​មួយៗ​សុទ្ធតែ​មាន​ប្រយោជន៍​ពី​កម្មវិធី​ព្យាបាល​តម្រង​គោលដៅ​ខុសៗ​គ្នា​ទៅលើ​ការ​ធាត់​ជ្រុល​នេះ ចៀស​ជាង​វិធី​ព្យាបាល​តែ​មួយ​ប្រភេទ​។ 

​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅ​លើ​ទន្ន​ន័យ​មក​ពី​មនុស្ស​ធាត់​ជ្រុល​ពេញវ័យ​ច្រើនជាង ៤០០០​នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់ Yorkshire Health Study​។ ការសិក្សា​នេះ​មាន​គោលបំណង​ចង់ដឹងថា តើ​វា​អាចទៅរួច​ទេ​ក្នុងការ​ចែកជា​ក្រុម​របស់​មនុស្ស​ដែល​ធាត់​ជ្រុល​ម្នាក់​ដោយ​យោង​ទៅតាម សុខភាព​ទូទៅ និង​លក្ខណៈ​របៀប​រស់នៅ​។ 

​ការសិក្សា​នេះ​បាន​រាយការណ៍​ថា មនុស្ស​ដែល​ធាត់​ជ្រុល​អាចមាន ៦​ប្រភេទ​ខុសគ្នា​ដូចជា​៖
•​    ​ស្ត្រី​វ័យក្មេង​មាន​សុខភាព​ល្អ​៖ ស្ត្រី​ដែល​ធាត់​ជ្រុល តែ​ជា​ទូទៅ​គឺ ផលវិបាក​ទាក់ទង​នឹង​ការ​ធាត់​ជ​ញ​រុល​តិចតួច​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។​
•​    ​បុរស​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​៖ វា​មិន​ខុស​ពី​ប្រភេទ​ខាងលើ​ទេ តែ​គ្រាន់តែ​គាត់​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ប៉ុណ្ណោះ​។​
•​    ​មនុស្ស​វ័យ​កណ្តាល​ដែល​តក់ស្លុត និង​មិន​សប្បាយចិត្ត​៖ ជា​ស្ត្រី​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ​ជាប់​
•​    ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​សុខភាព​ល្អ​ហើយ​មាន​លុយ​ចាយ​ច្រើន​៖ ជាទូទៅ​គាត់​ជា​មនុស្ស​មាន​សុខភាព​ល្អ​ស្រាប់ តែ​សម្គាល់​ដឹង​ថែម​ទៀត​គឺ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ហើយក៏​មាន​សម្ពាធ​ឈាម​ខ្ពស់​ផង​ដែរ​។​
•​    ​មនុស្ស​វ័យ​ចំណាស់​ដែល​រាងកាយ​មាន​ជំងឺ​តែ​សប្បាយចិត្ត​៖ មនុស្ស​ចាស់​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​ដូចជា ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ តែ​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​។ 
•​    ​សុខភាព​មិនល្អ​សោះ​តែ​ម្តង​៖ អ្នក​ដែល​មាន​លុយកាក​ចាយ​តិចតួច​បំផុត ហើយក៏​ជា​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​បំផុត​ដែរ​។ 

​ការ​ស្រាវជ្រានេះ​បាន​ណែនាំ​ថា យក​ល្អ​គួរតែ​សម្គាល់​ដឹង​ទៅ​លើ​ប្រភេទ​នៃ​ការ​ធាត់​ជ្រុល​បែបនេះ​ល្អ​ជាង​ការ​សម្គាល់​តែ​មនុស្ស​ធាត់​ជ្រុល​តែមួយ​ប្រភេទ ដូច្នេះ​យើង​នឹង​មាន​វិធី​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព​ជាង​វិធី​តែមួយ​។ ការសិក្សា​ថ្មី​មិន​បាន​ផ្តល់​នូវ​ទ្រឹស្តី​អ្វី​ចំពោះ​រឿង​នេះ​នៅឡើយ​ទេ ហើយ​ក៏​ត្រូវតែ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ផង​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play