ជំងឺទូទៅ

តើ​សុភមង្គល​មាន​ក្លិន និង​ឆ្លង​ដែរ​ទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បានឲ្យដឹងថា មនុស្ស​អាច​ស្រង់ក្លិន​ដឹង​នៅ​ពេល​អ្នក​ដទៃ​សប្បាយចិត្ត​។ នៅក្នុង​ការសិក្សា​ថ្មី​មួយ អ្នកស្រាវជ្រាវ​ជនជាតិ​ដា​ឆ បាន​ធ្វើ​ការស្រាវជ្រាវ​ថា តើ​ការ​មាន​សុភមង្គល​អាច​ចម្លង​ទៅ​អ្នក​ដទៃ​តាមរយៈ​ក្លិន​រាងកាយ​ដែរ​ឬ​អត់​។ 

​បុរស​៩​នាក់ បាន​ផ្តល់​នូវ​ញើស​របស់ខ្លួន​ក្នុងអំឡុងពេល​បី​ប្រភេទ​ដែល​បាន​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សប្បាយចិត្ត ភ័យខ្លាច ឬ​អារម្មណ៍​ធម្មតា​។ រឿង​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​ត្រូវបាន​គេ​ប្រើ​ដើម្បី​ជម្រុញ​ដល់​អារម្មណ៍​ទាំងនេះ​។ 

​និស្សិត​ស្រីៗ​ចំនួន ៥៥​នាក់​ត្រូវបាន​គេ​សុំ​ឲ្យ​ស្រង់ក្លិន​របស់​បុរស​ខាងលើ ហើយ​ក៏​តាមដាន​ទៅលើ​ប្រតិកម្ម​របស់​ពួកគេ​ផង​ដែរ​។ ស្ត្រី​ទាំងនោះ​ទំនង​ជា​បង្ហាញ​ទឹកមុខ​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ស្រង់ក្លិន​ញើស​ដែល​បាន​ពី​បុរស​មើល​វីដេអូ​ក្លិប​ដែល​សប្បាយចិត្ត​។ ចំពោះ​ទឹកមុខ​ដែល​ភ័យខ្លាច​ក៏​ទំនង​ជា​កើតឡើង​ដែរ​បើ​សិន​ពួកគេ​ស្រង់ក្លិន​ប៉ះ​ញើស​ដែល​បាន​ពី​បុរស​ដែល​មាន​ភាពភ័យខ្លាច​នៅពេល​មើល​វីដេអូ​ក្លិប​។ ស្ត្រី​ហាក់បីដូចជា​អាច​ដឹង​ថា ក្លិន​ដែល​ពួកគេ​ស្រង់​ដឹង​នោះ​បាន​ពី​បុរស​ដែល​សប្បាយចិត្ត ឬ​ភ័យខ្លាច​ជាង​ក្លិន​ដែល​បាន​ពី​បុរស​ដែល​មាន​សភាព​ធម្មតា ប៉ុន្តែ​មិន​ទាំង​អស់​ឡើយ​។ 

​វា​ទំនងជា​មិន​អាច​ទៅ​រួច​ឡើយ​ដោយ​ការយក​លទ្ធផល​នៃ​ការសិក្សា​ដ៏​តូច​នេះ​ដើម្បី​និយាយ​ជា​រួម​ទៅ​លើ​ការប្រែប្រួល​ទាំងឡាយ​ដោយសារតែ​ការ​ស្រង់ក្លិន​នោះ​។ សម្រាប់​ទ្រឹស្តី​ដែលថា អារម្មណ៍​អាច​ចម្លង​តាមរយៈ​ក្លិន​ប្រហែលជា​រឿង​មួយ​គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ធ្លាប់​បែកញើស ប៉ុន្តែ​ការសិក្សា​នេះ​មិន​បាន​អះអាងថា ក្លិន​ខ្លួន​អាច​ចម្លង​ភាពសប្បាយ ឬ​កើតទុក្ខ​ទៅ​អ្នកដទៃ​បានឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play