ជំងឺទូទៅ

​ការប្រែប្រួល DNA របស់​មេ​ជីវិត​ឈ្មោល​អាច​ពន្យល់​អំពី​ជំងឺ អូ​ទី​ស​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បានឲ្យដឹងថា ការប្រែប្រួល​របស់ DNA អាច​ពន្យល់​បាន​អំពី​មូលហេតុ​ដែល​ជំងឺ​អូ​ទី​ស​កើតឡើង​ជា​លក្ខណៈ​គ្រួសារ​បាន​។ ការស្រាវជ្រាវ​បាន​ណែនាំ​ថា ការប្រែប្រួល​មួយឈុត​ក្នុង DNA របស់​ឪពុក ដែល​គេ​ស្គាល់​ថា Methylation មាន​ជាប់ទាក់ទង​នឹង​ជំងឺ Autism Spectrum Disorder (ASD) ចំពោះ​មនុស្ស​ជំនាន់​ក្រោយ​របស់​គាត់​។ 

Methylation គឺជា​ដំណើរកា​រណ៍​គីមី​មួយ​ប្រភេទ​ដែល​អាច​ជះឥទ្ធិពល​ទៅលើ​ហ្សែ​ណ​លើ​រាងកាយ រហូត​ដល់​ធ្វើឲ្យ​ខូច​ហ្សែ​ន​តែម្តង​ក៏មានដែរ​។ ដំណើរ​ការណ៍​នេះ​អាច​នាំឲ្យ​មាន​ការប្រែប្រួល DNA ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ ការប្រែប្រួល​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ទៀតថា​ជា Epigenetic Changes ។ 

​ស្ថិត​ក្នុង​ការសិក្សា​ដ៏​តូច​នេះ​ដែល​មាន​បុរស ៤៤​នាក់ និង​កូន​របស់​ពួកគេ អ្នកស្រាវជ្រាវ​បាន​ស្គេ​ន​ទៅលើ Epigenetic Changes របស់​ពួកគេ​ត្រង់​ចំនួន ៤៥០០០០​នៅលើ​ម៉ូលេគុល DNA​។ ពួកគេ​បាន​ប្រៀបធៀប​លទ្ធផល DNA​ជាមួយនឹង​ពិន្ទុ​របស់​កូន​ទៅ​លើ​ការ​ធ្វើ​តេស្ត​ស្មាន​ទៅលើ​ជំងឺ ASD នៅ​ពេល​ពួកគេ​អាយុ​បាន​មួយ​ឆ្នាំ បន្ទាប់​មក​ពិនិត្យ​ទៅលើ​តំបន់ DNA​ដែល​ប្រែប្រួល ហើយ​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់ ឬ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ ASD​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញ​តំបន់​១៩៣ របស់ DNA ពី​មេ​ជីវិត​ឈ្មោល​របស់​បុរស​ដែល​កម្រិត Methylation មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ASD​។ អ្នកស្រាវជ្រាវ​សង្ឃឹមថា ការសិក្សា​នេះ​នឹង​ជួយ​ពួក​គេ​រកឃើញ​នូវ​របៀប​ដែល Epigenetic Changes អាច​ប៉ះពាល់​ទៅ​លើ​ការ​ប្រឈម​នឹង​ជំងឺ​ASD ។ នៅពេល​បច្ចុប្បន្ន វា​មិន​មាន​ការ​ធ្វើ​តេស្ត​ទៅលើ​ហ្សែ​ន​ដើម្បី​រក​ជំងឺ ASD នោះទេ ហើយ​មូលហេតុ​របស់​វា​ក៏​មាន​ការយល់ដឹង​មិន​បាន​ច្រើន​ដែរ​។ ការសិក្សា​បាន​ណែនាំ​នូវ​មធ្យោបាយ​ជាច្រើន​ដែល​ជំងឺ ASD អាច​កើតឡើង​ជា​លក្ខណៈ​គ្រួសារ​ដោយ​មិន​មាន​ការ​បំ​បែកហ្សែន​ពិសេ​សណា​មួយ​ចូលរួម​ឡើយ​។ 

​យើង​នៅតែ​ស្ថិត​ក្នុង​ផ្លូវ​មួយ​ដ៏​វែង​ពី​ការយល់ដឹង​លើ​មូលហេតុ​នៃ​ជំងឺ ASD ដដែល ហើយ​មាន​ករណី​ច្រើនណាស់​អាច​កើតឡើង​លើ​កុមារ​ដែល​គ្មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​នៅក្នុង​គ្រួសារ​ផង ប៉ុន្តែ​ការសិក្សា​នេះ​បាន​ផ្តល់ឲ្យ​អ្នកស្រាវជ្រាវ​យល់ដឹង​អំពី​របៀប​ថ្មី​ក្នុង​ការស្រាវជ្រាវ​បន្ថែម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play