ជំងឺទូទៅ

ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​អាច​បំបាត់​អារម្មណ៍​ឈឺចាប់​ផង និង​សប្បាយ​ចិត្ត​ផង​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បានឲ្យដឹងថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​អាច​ធ្វើឲ្យ​អត់​អារម្មណ៍​ផង និង​បំបាត់​ការឈឺចាប់​នៅ​ផ្លូវកាយ​ផង​។ រឿង​នេះ​បានមកពី​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើតេស្ត​ចង់ដឹងថា តើ​ថ្នាំ​បំបាត់​ការឈឺចាប់​ប៉ា​រ៉ា​សេ​តា​ម៉ុល​អាច​បំបាត់​អារម្មណ៍​នៃ​ការឈឺចាប់​ដែរ​ឬ​អត់​។ 

​ពាក់កណ្តាល​នៃ​អ្នកចូលរួម​សិក្សា​ប្រមាណ ៨០​នាក់​ត្រូវ​បានឲ្យ​ប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ក្នុង​កម្រិត​ធម្មតា ខណៈពេល​ដែល​ពាក់កណ្តាល​ផ្សេង​ទៀត​ប្រើ​ថ្នាំ Placebo ។ បន្ទាប់មក​ពួកគេ​តម្រូវឲ្យ​មើល​រូបថ​តដែល​អ្នកស្រាវជ្រា​វ​ប្រើ​ដើម្បី​ធ្វើ​តេស្ត​លើ​ការឆ្លើយតប​ទាំង​អារម្មណ៍​វិជ្ជមាន និង​អវិជ្ជមាន​។ ឧទាហរណ៍ រូបភាព​មិន​សប្បាយចិត្ត​ដោយ​ការ​យំ ក្មេង​កង្វះ​អាហារូបត្ថម្ភ និង​រូបភាព​សប្បាយចិត្ត​ដូចជា ក្មេង​លេង​ជាមួយ​ឆ្មា​ជាដើម​។ 

​ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ប្រាប់ថា ពួកគេ​មិនសូវ​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​រូបថត​ទាំងនោះ​ជាង​អ្នក​ដែល​លេបថ្នាំ Placebo ទេ​។ ពួកគេ​បាន​រកឃើញថា រូប​មិន​សូវ​មាន​ភាព​ទាក់ទាញ​ខាង​ផ្លូវ​អារម្មណ៍​ឡើយ​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ប្រហែល​ជា​ប៉ះពាល់​ទៅលើ​ផ្លូវ​បញ្ចូន​សញ្ញា​ក្នុង​ខួរក្បាល ដែល​អាច​មាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍​មនុស្ស​បាន​។ 

​យ៉ាងណាមិញ ការស្រាវជ្រាវ​បន្ថែម​ក៏​ត្រូវ​ធ្វើ​ដែរ​មុន​ពេល​បង្កើត​ជា​សេចក្តីសន្និដ្ឋាន​ថា ថ្នាំ​បំបាត់​ការឈឺចាប់​នេះ​អាច​ទប់ស្កាត់​អារម្មណ៍​មានប្រតិកម្ម ជាពិសេស​ក្នុង​ជីវិត​រស់នៅ​ពិតប្រាកដ​។ បើសិន​ជា​អ្នក​កំពុងតែ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​រយៈពេល​វែង​ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ ហើយ​មាន​អារម្មណ៍​ថា អ្នក​មិន​សូវ​មាន​អារម្មណ៍ល្អ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់មាន​ទេ អ្នក​អាច​ពិភាក្សា​លើ​ជម្រើស​ព្យាបាល​ផ្សេង​ជាមួយ​គ្រូពេទ្យ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play