ជំងឺបេះដូង

​អ្នក​មិន​សូវ​បាន​កម្ពស់​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Guardian បានឲ្យដឹងថា មនុស្ស​ដែល​មាន​កម្ពស់​កាន់តែ​ទាប​មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​កាន់តែខ្លាំង​។ រឿង​នេះ​បានមកពី​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​មនុស្ស​ប្រមាន​ជាង ២០០០០០​នាក់ ហើយ​បាន​រកឃើញថា កាលណា​មនុស្ស​មាន​កម្ពស់​ទាប ឬ​ខ្លី​ជាង ៦.៣៥​សង់ទីម៉ែត្រ គឺ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ១៣.៥​ភាគរយ​។ រឿង​នេះ​មានន័យ​ថា នរណាម្នាក់​ដែល​មាន​កម្ពស់​ត្រឹមតែ ១.៥២​ម៉ែត្រ​នឹង​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ជាង​អ្នក​មាន​កម្ពស់ ១.៧១​ម៉ែត្រ រហូតដល់ ៣២​ភាគរយ​។ 

​តាម​ការស្រាវជ្រាវ​មុនៗ បាន​សម្គាល់​ដឹង​អំពី​ទំនាក់ទំនង​មួយ​រវាង​មនុស្ស​មាន​កម្ពស់​ទាប និង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​សរសៃឈាម​បេះដូង ប៉ុន្តែ​ចំពោះ​មូលហេតុ​វិញ​គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ វា​ត្រូវ​បាន​គេ​គិត​ថា កត្តា​បរិដ្ឋាន​អាចចូលរួម​ចំពោះ​រឿង​នេះ​ដែរ​។ ឧទាហរណ៍ មនុស្ស​ម្នាក់​ដែល​មាន​របប​អាហារ​មិនបាន​គ្រប់គ្រាន់​កាលពី​កុមារភាព​អាច​លូតលាស់​ទាប​ជាង​កម្ពស់​ជា​មធ្យមភាគ និង​មិនសូវមាន​សុខភាព​ល្អ​ផង​។ 

​សម្រាប់​ការសិក្សា​ថ្មី​នេះ​វិញ​មាន​បំណង​ចង់​បង្កើត​នូវ​រូបភាព​កាន់តែ​ច្បាស់​ជា​ង​មុន​តាមរយៈ​ពិនិត្យ​ទៅ​លើ​ការប្រែប្រួល​ហ្សែ​ន​ដែល​ជាប់​ទាក់ទង​នឹង​ភាព​ទាប​របស់​កម្ពស់​ដែល​វា​ក៏​ជាប់​ទាក់ទង​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដែរ​។ តាមរយ​ការវិភាគ​លើ​ស្ថិតិ ពួកគេ​បាន​បាន​វាស់​ទៅលើ​ទំនាក់ទំនង​រវាង​កម្ពស់​ទាប​ដោយសារ​តែ​ការប្រែប្រួល​ទាំងនេះ​ជាមួយ​នឹង​ជំងឺ​សរសៃឈាម​បេះដូង​។ អ្វី​ដែល​ចម្លែក​នោះ​គឺថា វា​មិន​មាន​ទំនាក់ទំនង​អ្វី​សោះ​សម្រាប់​មនុស្ស​ស្រី​។ 

​វា​គួរតែ​ត្រូវបាន​គេ​កត់សម្គាល់ថា ការសិក្សា​ប្រភេទ​នេះ​អាច​បញ្ជាក់​អំពី​ហេតុផល​ខ្លាំងក្លា​មួយ​សម្រាប់​ទំនាក់ទំនង​ដូចជា ការ​ដែល​មាន​កម្ពស់​ទា​ប​មាន​ជាប់ទាក់ទង​នឹង​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់ ប៉ុន្តែ​វា​មិន​អាច​បញ្ជាក់​ទៀត​ថា ការ​ដែល​មាន​កម្ពស់​ទា​ប​ជា​មូលហេតុ​ដោយ​ផ្ទាល់​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ឬ​អត់​ឡើយ​។​

​មធ្យោបាយ​ដើម្បី​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ដែរនោះ​មានដូចជា ការឈប់​ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ការថែរក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​តាម​រយៈរ​បប​អាហារ និង​ការ​ហាត់ប្រាណ​។ វិធី​ទាំងនេះ​គួរតែ​ជួយ​ដល់​ការថែរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​ស្ថិតក្នុង​សភាព​ធម្មតា និង​មាន​សុខភាព​ល្អ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play