ផ្សេងៗ

ទាញទូរសព្ទថតទេសភាពលេង ប៉ុន្មានថ្ងៃក្រោយទើបដឹងថាថតជាប់រូបមិនគួរឲ្យជឿ!


 

បុរស​វ័យ ៤៣​ឆ្នាំ​ម្នាក់​ឈ្មោះ Gavin Best បាន​ដើរ​លេង​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​ នៅ​ទីក្រុង Belfast ប្រទេស​អៀរឡង់​ខាង​ជើង ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី។ បន្ទាប់​មក​លោក​ក៏​បាន​ឈប់​ដើម្បី​ថត​រូប​ទេស​ភាព​ស្អាត​ៗ​ទុក​​ ប៉ុន្តែ​មាន​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង នៅ​ពេល​ដែល​លោក​​ពិនិត្យ​មើល​រូប​ថត​នោះ​ម្ដង​ទៀត​​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។


លោក​បាន​និយាយ​ថា "នៅ​ពេល​ដែល​ខ្ញុំ​មើល​រូប​នោះ​ក្រោយ​ពេល​ថត​ហើយ​ភ្លាមៗ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ចម្លែក​នោះ​ទេ ប៉ុន្តែ​ពីរ​បី​ថ្ងៃ​ក្រោយ​មក នៅ​ពេល​ដែល​ខ្ញុំ​មើល​រូប​នោះ​ម្ដង​ទៀត​ក្នុង​កុំព្យូទ័រ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ដែល​ចៃដន្យ​បំផុត ដោយ​សារ​តែ​មាន​បុរស​ម្នាក់​បាន​លោត​ឡើង​លើ ដើម្បី​ថត​រូប​នៅ​ផ្នែក​ម្ខាង​ទៀត ទាំង​ដែល​ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះ​ទាល់​តែ​សោះ។”

 
លោក Gavin បាន​បង្ហោះ​រូប​នេះ​ទៅ​​លើ​​បណ្ដាញ​សង្គម Twitter ហើយ​លោក​គិត​ថា​ វា​ជា​រូប​ថត​ដ៏​អស្ចារ្យ និង​ថត​ចំ​ពេល​ល្អ​បំផុត៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play