ផ្សេងៗ

ក្មេងស្រី​ឥណ្ឌា​ម្នាក់ អាច​ផលិត​ខោ​ទ្រនាប់​ការពារ​ការចាប់រំលោភ​



​ក្មេងស្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ មាន​សមត្ថភាព​អាច​ផលិត​អ្វីដែល​នាង​អះអាងថា​ជា​ខោ​ទ្រនាប់​ការពារ ចាប់រំលោភ​បាន​យ៉ាងមាន​ប្រសិទ្ធភាព​។ ខោ​នោះ​មាន​សោ​សម្រាប់​ចាក់​។ មាន​ប្រព័ន្ធ GPS សម្រាប់​រាយការណ៍​ទៅ​ប៉ូលិស និង​ថែមទាំង​បំពាក់​កាមេរ៉ា​វីដេអូ​ដើម្បី​ថត​មុខ​ជនល្មើស​ទៀតផង​។

កញ្ញា ស៊ីណា គូ​ម៉ា​រី (Seenu Kumari) ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​ក្នុង​ទីក្រុង​ហ្វា​រូ​ខា​បាត (Farrukhabad) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស (Uttar Pradesh) ប្រទេស​ឥណ្ឌា បាន​ចំណាយ​ប្រាក់​មិន​ដល់ ៧០ ដុល្លារ​ផង​ទេ​នៅក្នុង​ការផលិត​ខោ​ពិសេស​ដែលមាន​ភ្ជាប់​ប៊ូ​តុង​ចុច​ប្រកាសអាសន្ន និង​មាន​សោ​ចាក់ យ៉ាង​ឡូយ​នេះ​។

​ខោ​ពណ៌​ផ្កាឈូក ដែល​ក្មេងស្រី​វ័យ​ជំទង់​ខាងលើ​សង្ឃឹមថា​នឹងមាន​ទីផ្សារ​ធំ​ទូលាយ ក៏​អាច​ការពារ​គ្រាប់ កាំភ្លើង​បាន​ផងដែរ នោះ​មានន័យថា​បាញ់​មិន​ធ្លុះ ហើយ​យក​កាំបិត​កាត់​ក៏​មិន​ដាច់​។

​សូមបញ្ជាក់ថា ការ​បៀតបៀន​ផ្លូវភេទ ការចាប់រំលោភ និង​ការ​ប្រទូស​កេរ្តិ៍ខ្មាស​កុមារ​កើតឡើង ជាធម្មតា ទៅហើយ​នៅ​រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ដោយ​ជាធម្មតា​ស្ត្រី​រង​ការចាប់រំលោភ​តាម​ដងផ្លូវ ហើយ​ភាពយន្ត អាសអាភាស​បែប​ឈុត​ចាប់រំលោភ​លក់​ក្នុង​តម្លៃថោក​ត្រឹមតែ ១២ រូពី​ប៉ុណ្ណោះ (០,៩០ ដុល្លារ​) ប៉ុណ្ណោះ​៕


ប្រភព៖ rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play