ផ្សេងៗ

មុនចូលគេង អ្នកមិនគួរមានទម្លាប់៤នេះឡើយ ទើបសុខភាពរឹងមាំ

ប្រសិនជា មុនពេលចូលគេង អ្នកមានទម្លាប់ទាំង៤ខាងក្រោមនេះ អ្នកគួរតែកែចោល ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?


1.    នៅមុនពេលដែលអ្នកចូលគេង អ្នកមិនគួរញ៉ាំហិរពេក ឬប្រៃពេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយធ្វើឲ្យវាពិបាករំលាយអាហារ។ ជាពិសេស វាក៏អាចប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។


2.    អ្នកក៏មិនគួរញ៉ាំស្រាដែរ ព្រោះវាអាចធ្វើឲ្យរាងកាយអ្នកមិនអាចបញ្ចេញជាតិពុលចេញមកក្រៅផងដែរ។ ជាពិសេស វានឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកធ្លាក់ចុះផងដែរ។


3.    នៅពេលដែលអ្នកពិសារកាហ្វេមុនពេលចូលគេង វានឹងធ្វើឲ្យអ្នកនោមច្រើន។ ដូចនេះ អ្នកនឹងពិបាកគេងលក់ស្រួលណាស់។


4.    មានមនុស្សមួយចំនួននៅមុនពេលដែលចូលគេង តែងតែលេងទូរស័ព្ទ ដើម្បីឲ្យភ្នែកហត់ហើយ ទើបគេង។ ការធ្វើបែបនេះ មិនដល់២ឆ្នាំទេ នឹងធ្វើឲ្យអ្នកម្ញូបលឿនជាមិនខាន៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ buzzlife.com.tw ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play