ផ្សេងៗ

ស្បែកម៉ត់ ហើយរលោង ព្រោះរូបមន្តនេះសោះ

ប្រសិនជាអ្នកចង់រក្សាស្បែកអ្នកឲ្យម៉ត់ ហើយរលោង អ្នកអាចប្រើរូបមន្តខាងក្រោមនេះបាន។ តើមានវិធីធ្វើបែបណាខ្លះទៅ?


1.    អ្នកអាចកិនចេកឲ្យម៉ត់ រួចដាក់ទឹកដោះគោចូល ហើយលាបលើមុខ។ ក្រោយ២០នាទី អ្នកអាចលាងចេញ នោះអ្នកនឹងឃើញមុខអ្នកទន់ និងភ្លឺរលោង។


2.    អ្នកអាចយកពងមាន់ផ្នែកសមកលាយជាមួយទឹកឃ្មុំ រួចលាបលើមុខ នោះវាមិនត្រឹមតែធ្វើឲ្យស្បែកអ្នកភ្លឺនោះទេ ថែមទាំងអាចកាត់បន្ថយស្នាមជ្រួញទៀតផង។


3.    អ្នកអាចយកស្រូវសាលី លាយជាមួយទឹកដោះគោជូរ និងប៉េងប៉ោះ ហើយកិនឲ្យម៉ត់ រួចលាបលើមុខរបស់អ្នក។ ក្រោយ២០នាទី អ្នកអាចលាងចេញ នោះវានឹងជួយធ្វើឲ្យស្បែកដែលត្រូវកម្តៅថ្ងៃឲ្យប្រសើរឡើងវិញ ដោយធ្វើឲ្យភ្លឺរលោងតែម្តង។


4.    អ្នកអាចយកដំឡូងបារាំងចិតជាបន្ទះ រួចបិតលើមុខ នោះស្នាមលើមុខអ្នកនឹងអាចបាត់បាន។


5.    អ្នកអាចកិនត្រសក់ រួចយកមកលាបលើមុខ។ ក្រោយ១៥នាទី អ្នកអាចលាងចេញ នោះរន្ធញើសអ្នកនឹងអាចប្រែជាតូចបាន។


6.    ទឹកឃ្មុំ អាចជួយធ្វើឲ្យស្បែកមុខអ្នកតឹង ភ្លឺ និងរលោងផងដែរ៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ buzzlife.com.tw ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play