ផ្សេងៗ

ការងាររបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ អាចរលូនទៅមុខទេ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបបង្កើនលាភផ្នែកការងារសម្រាប់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?


ឆ្នាំជូត
ថ្ងៃនេះ លាភផ្នែកការងាររបស់អ្នកអាចធ្លាក់ចុះ គួបផ្សំនឹងអារម្មណ៍មិនល្អរបស់អ្នក ធ្វើឲ្យការងារអ្នកមិនអាចទទួលបានផលល្អឡើយ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបការងារអាចដំណើរការទៅមុខបាន។ លេខសំណាង គឺលេខ៥។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។


ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភផ្នែកការងាររបស់អ្នកគឺធ្លាក់ចុះ ដោយអ្នកអាចកើតមានជម្លោះជាមួយមិត្តរួមការងាររបស់អ្នកបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្ន។ លេខសំណាង គឺលេខ៦។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។


ឆ្នាំខាល
ថ្ងៃនេះ ការងាររបស់អ្នកអាចទទួលបានជោគជ័យច្រើន។ លេខសំណាង គឺលេខ៥។ ពណ៌សំណាង គឺពណ៌ស្វាយ។


ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបបញ្ហាដែលកើតឡើងភ្លាមៗ អាចដោះស្រាយបាន។ លេខសំណាង គឺលេខ០។ ពណ៌សំណាង គឺពណ៌បៃតង។


ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងមានអារម្មណ៍ថាអ្នកបំពេញកិច្ចការបានល្អ។ ដូចនេះ ការងាររបស់អ្នក នឹងអាចទទួលបានជោគជ័យច្រើន។ លេខសំណាង គឺលេខ៧។ ពណ៌សំណាង គឺពណ៌ស។


ឆ្នាំម្សាញ់
ថ្ងៃនេះ ការងាររបស់អ្នកអាចជោគជ័យនៅពេលដែលអ្នកខំប្រឹងខ្លាំង។ លេខសំណាង គឺលេខ៣។ ពណ៌សំណាង គឺពណ៌ក្រហមបែបតែ។


ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកចុះហត្ថលេខាលើឯកសារទាំងអស់។ លេខសំណាង គឺលេខ៨។


ឆ្នាំមមែ
ថ្ងៃនេះ អ្នកគួរតែប្រមូលអារម្មណ៍ទាំងអស់ក្នុងការងារ ទើបអាចទទួលបានលទ្ធផលល្អ។ លេខសំណាង គឺលេខ១។ ពណ៌សំណាង គឺពណ៌អង្ករ។


ឆ្នាំវក
ថ្ងៃនេះ នឹងមានមនុស្សរុំព័ន្ធជុំវិញខ្លួនអ្នក ជួយអ្នកឲ្យសម្រេចកិច្ចការបាន។ លេខសំណាង គឺលេខ៩។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។


ឆ្នាំរការ
ថ្ងៃនេះ លាភផ្នែកការងាររបស់អ្នកនឹងចាប់ផ្តើមឡើងវិញហើយ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌ប្រផេះ។


ឆ្នាំច
ថ្ងៃនេះ អ្នកនឹងមានអារម្មណ៍ថាគ្មានអ្នកណាជួយអ្នកក្នុងការងារឡើយ។ លេខសំណាង គឺលេខ៧។ ពណ៌សំណាង គឺពណ៌មាស។


ឆ្នាំកុរ
ថ្ងៃនេះ ការងាររបស់អ្នកអាចជួបនឹងបញ្ហាខ្លះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ លេខសំណាង គឺលេខ៦។ ពណ៌សំណាង គឺពណ៌ស។
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ zhouyi.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play