ផ្សេងៗ

ទ្រព្យរបស់ឆ្នាំទាំង១២ក្នុងថ្ងៃសោរ៍នេះ អាចចូលច្រើនទេ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបបង្កើនទ្រព្យរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?


ឆ្នាំជូត
ថ្ងៃនេះ អ្នកគួរតែដើរតាមផែនការចាស់ ទើបទ្រព្យអាចចូលមកបាន។ លេខសំណាង គឺលេខ៣។ ពណ៌សំណាង គឺពណ៌ប្រផេះ។


ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែប្រមូលឯកសារឲ្យបានគ្រប់ ទើបមានទ្រព្យអាចចូលមកបាន។ លេខសំណាង គឺលេខ៦។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។


ឆ្នាំខាល
ថ្ងៃនេះ អ្នកនឹងមានទ្រព្យចូលច្រើនតាមអារម្មណ៍សប្បាយចិត្តរបស់អ្នក។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។


ឆ្នាំថោះ
ថ្ងៃនេះ ផ្កាយសំណាងនឹងរះខ្ពស់ជិតខ្លួនអ្នក ដោយគ្មានអ្វីអាចរារាំងទ្រព្យរបស់អ្នកដែលចូលមកបានឡើយ។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។


ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងមានទ្រព្យដែលចូលមកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់។ លេខសំណាង គឺលេខ៧។ ពណ៌សំណាង គឺពណ៌ក្រហម។


ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពរបស់អ្នក ទើបអាចមានទ្រព្យហូរចូលមកបាន។ លេខសំណាង គឺលេខ៦។ ពណ៌សំណាង គឺពណ៌បៃតង។


ឆ្នាំមមី
ថ្ងៃនេះ អ្នកនឹងអាចសម្រេចបំណងចំណេញប្រាក់របស់អ្នក។ លេខសំណាង គឺលេខ០។ ពណ៌សំណាង គឺពណ៌បៃតងចាស់។


ឆ្នាំមមែ
ថ្ងៃនេះ លាភផ្នែកទ្រព្យរបស់អ្នកអាចកើនឡើង។ ប៉ុន្តែអ្នកមិនគួរខ្វាយខ្វល់រឿងរបស់អ្នកដទៃនោះទេ ទើបមិនប៉ះពាល់ដល់ទ្រព្យរបស់អ្នក។ លេខសំណាង គឺលេខ៥។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។


ឆ្នាំវក
ទេវតាទ្រព្យនឹងចុះមកក្នុងផ្ទះរបស់អ្នកក្នុងថ្ងៃនេះ។ ដូចនេះ ទ្រព្យនឹងអាចចូលច្រើនមកបាន។ លេខសំណាង គឺលេខ៥។ ពណ៌សំណាង គឺពណ៌បៃតង។


ឆ្នាំរការ
ថ្ងៃនេះ អ្នកមិនគួរលោភលន់ទេ ទើបមិនប៉ះពាល់ដល់ទ្រព្យរបស់អ្នក។ លេខសំណាង គឺលេខ០។ ពណ៌សំណាង គឺពណ៌បៃតង។


ឆ្នាំច
ថ្ងៃនេះ នឹងមានអ្នកជួយនាំទ្រព្យមកឲ្យអ្នកច្រើនបាន។ លេខសំណាង គឺលេខ៦។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។


ឆ្នាំកុរ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនងាយចាញ់បោកអ្នកដទៃ។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌ក្រហម។
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ zhouyi.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play