ផ្សេងៗ

អ្នកដែលមិនទាន់មានគូ អាចជួបនឹងគូទេថ្ងៃនេះ(ឆ្នាំទាំង១២)?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាពស្នេហារបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?


ឆ្នាំជូត
ថ្ងៃនេះ លាភផ្នែកស្នេហាអ្នកពុំសូវល្អទេ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីមនោសញ្ចេតនារវាងអ្នកទាំងពីរ។ លេខសំណាង គឺលេខ០។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃចាស់។


ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភផ្នែកស្នេហារបស់អ្នកគឺមានសភាពធម្មតា។ ដូចនេះ អ្នកអាចដើរលេងដើម្បីអាចស្គាល់មិត្តភក្តិ ថាមិនត្រូវ អាចជួបនឹងគូស្រករបាន។ លេខសំណាង គឺលេខ១។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។


ឆ្នាំខាល
ថ្ងៃនេះ ទោះបីជាអ្នកទាំងពីរមានបញ្ហាក៏ដោយ ក៏អ្នកអាចដោះស្រាយបានល្អដែរ។ លេខសំណាង គឺលេខ៥។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។


ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែនិយាយពាក្យផ្អែមល្ហែមនឹងគ្នា ទើបអាចបង្កើនមនោសញ្ចេតនារបស់អ្នកទាំងពីរបាន។ លេខសំណាង គឺលេខ៥។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។


ឆ្នាំរោង
ថ្ងៃនេះ ស្នេហារបស់អ្នកទាំងពីរអាចកើតមានបញ្ហាយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ លេខសំណាង គឺលេខ១។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។


ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកទាំងពីរអាចរស់នៅជាមួយគ្នាយ៉ាងសប្បាយចិត្តបាន។ លេខសំណាង គឺលេខ២។ ពណ៌សំណាង គឺពណ៌បៃតង។


ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីទង្វើ និងពាក្យសម្តីរបស់អ្នក ទើបអ្នកទាំងពីរមិនឈ្លោះប្រកែកគ្នាបាន។ លេខសំណាង គឺលេខ២។ ពណ៌សំណាង គឺពណ៌បៃតងចាស់។


ឆ្នាំមមែ
ថ្ងៃនេះ អារម្មណ៍របស់អ្នកឆាប់មួលម៉ៅខ្លាំងណាស់។ ដូចនេះ អ្នកគួរតែគ្រប់គ្រងអារម្មណ៍នោះឲ្យជាប់ ទើបមិនមានបញ្ហាកើតឡើង។ លេខសំណាង គឺលេខ០។ ពណ៌សំណាង គឺពណ៌មាស។


ឆ្នាំវក
ថ្ងៃនេះ ស្នេហារបស់អ្នកគឺអាស្រ័យទៅលើអារម្មណ៍របស់អ្នក។ លេខសំណាង គឺលេខ៩។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។


ឆ្នាំរការ
ថ្ងៃនេះ លាភផ្នែកស្នេហារបស់អ្នកមិនល្អឡើយ ព្រោះគូស្នេហ៍របស់អ្នកមានរឿងលាក់នឹងអ្នក។ លេខសំណាង គឺលេខ៧។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។


ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែគិតឲ្យបានច្បាស់មុននឹងជ្រើសរើសគូស្រករ។ លេខសំណាង គឺលេខ៩។ ពណ៌សំណាង គឺពណ៌ស្វាយ។


ឆ្នាំកុរ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នទៅលើសម្តីរបស់អ្នក ទើបមិនកើតមានជម្លោះជាមួយគូស្នេហ៍។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌បៃតង៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ zhouyi.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play