ជំងឺទូទៅ

តេស្ត​រក​ជំងឺ​មិន​គ្រប់ទឹក​ថ្មី​មាន​ភាព​សុ​ក្រិត​ជាង​ការពិនិត្យ​រក​ជំងឺ​នេះ​នាពេល​បច្ចុប្បន្ន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC បានឲ្យដឹងថា តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​មិន​គ្រប់ទឹក ឬ​ហៅ​ថា Down’s Syndrome បាន​ផ្តល់​លទ្ធផល​ល្អ​ជាង​។ តេស្ត​នេះ​គឺ​ផ្អែក​ទៅលើ​ការ​សម្គាល់​កំណាត់​នៃ DNA ដែល​មិនល្អ​។ 

​ការសិក្សា​មួយ​មាន​ស្ត្រី​ចូលរួម​ច្រើនជាង ១៥០០០​នាក់ ហើយ​បាន​រកឃើញថា តេស្ត​ឈាម​ថ្មី​គឺ​អាច​សម្គាល់​ដឹងថា​កូន​ក្នុង​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​មិន​គ្រប់ទឹក បាន​សុ​ក្រិត​ជាង​តេស្ត​ដែល​ធ្លាប់​តែ​ប្រើ​នាពេល​បច្ចុប្បន្ន​។ 

​ជំងឺ​ឡប់​សាតិ ឬ​Down’s Syndrome បង្កឡើង​ដោយ​ការ​មាន​ក្រូម៉ូសូម​បន្ថែម​មួយ ក្នុង​DNA​។ តេស្ត​ថ្មី​នេះ​អាច​រកឃើញ​កំណាត់​តូច​នៃ DNA ពី​ក្មេង​ដែល​កំពុង​តែ​ស្ថិតក្នុង​ផ្ទៃពោះ​ម្តាយ ឬ​អាច​និយាយថា Cell-free DNA (cfDNA)​។ 

​តេស្ត​ឈាម​មួយ​នេះ​នឹង​វាស់​ទៅ​លើ​ចំនួន​ក្រូម៉ូសូម​ក្នុង​ឈាម​ម្តាយ ហើយ​វា​អាច​នឹង​មើលឃើញ​ទៀត​បើសិនជា​មាន​ករណី​ក្រូម៉ូសូម​បន្ថែម​ខុសធម្មតា​។ តេស្ត cfDNA​បាន​បង្កើត​នូវ​លទ្ធផល​ល្អ​ជាង​តេស្ត​ប​ច្ច​ប្បន្ន​ក្នុង​ការតាមដា​ន ឬ​រក​ជំងឺ​មិន​គ្រប់ទឹក​នេះ ព្រោះ​តេស្ត​បច្ចុប្បន្ន​អាច​បង្កើត​ជា​លទ្ធផល​វិជ្ជមាន​តែ​មិន​ត្រឹមត្រូវ​ទេ​។ ករណី​បែប​នេះ​ច្រើនតែ​នាំឲ្យ​មាន​ការកំណត់​រោគវិនិច្ឆ័​យ​បន្ថែមទៀត ព្រមទាំង​ប្រឈម​បន្តិចបន្តួច​លើ​ការ​រលូត​កូន​ផងដែរ​។ យ៉ាងណាមិញ​តេស្ត​មួយ​នេះ​មិនទាន់​អាច​ធ្វើបាន​នៅឡើយ​ទេ តែ​វា​កំពុងតែ​ត្រូវបាន​គេ​រំលឹក និង​បង្កើត​ការសម្រេចចិត្ត​នៅពេល​ក្រោយ​ទៀត វា​អាច​នឹង​ត្រូវការ​ធ្វើ​ជា​លក្ខណៈ​ឯកជន និង​ចំណាយ​ចន្លោះ​ពី ៤០០ ទៅ ៩០០​ផោន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play