ផ្សេងៗ

ឃាត់ខ្លួនអ្នកលក់ឡេធ្វើឲ្យគូទស ក្រោយស្រាតបង្ហាញប្រសិទ្ធភាព លើបណ្តាញសង្គម


នារី​ជនជាតិ​ថៃ​ម្នាក់​បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​ខឹង​សម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ស្រាត​បង្ហាញ​គូទ តាមរយៈ​វីដេអូ​លើ​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​ពី​ឡេ​ជួយ​ឲ្យ​គូទ​ស​របស់​ខ្លួន។


នាង Nitthakarn Nunthasuteepat អាយុ​២៥ឆ្នាំ ដែល​ជា​តារា​ម៉ូដែល​ផង​នោះ បាន​ធ្វើ​ខ្សែវីដេអូ​មួយ ដោយ​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​ក្រែម​របស់​ខ្លួន ដែល​ជួយ​ឲ្យ​ផ្នែក​ខាង​ក្រោយ​របស់​នាង​មាន​ពណ៌​ស​ស្អាត។ វីដេអូ​នោះ​កើតឡើង​រយៈពេល ១សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​គ្លីនិក​មួយ​នៅ​ទីក្រុង​បាងកក បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ក្រោយ​អះអាង​ថា​បាន​ទាក់ទាញ​បុរស​ជាង ១០០នាក់​ក្នុង​មួយ​ខែ​សម្រាប់​ការ​ធ្វើ​ឲ្យ​លិង្គ​ស។

យ៉ាងណាមិញ ប៉ូលិស​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​នាង Nitthakarn និង​ចោទប្រកាន់​នាង​ក្រោម​ច្បាប់​ការពារ​អតិថិជន។ ឥឡូវនេះ​នាង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់គុក​រហូត​ដល់​ទៅ ១ឆ្នាំ ឬ ពិន័យ​ជា​ប្រាក់​ចំនួន ១០០ ០០០បាត (៣ ០០០ដុល្លារ) ឬ​ត្រូវ​ជាប់​គុក​ផង ​និង​ពិន័យ​ជា​ប្រាក់​ផង។

លោក Chanannat Santhawanpat ប្រធាន​ផ្នែក​ការពារ​អតិថិជន នៅ​ក្នុង​ទីក្រុង​បាងកក បាន​និយាយ​ថា ប្រអប់​ផលិតផល​របស់​នាង​មាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ទៀត​ផង។ មិនតែប៉ុណ្ណោះ វីដេអូ​របស់​នាង​អាច​ត្រូវ​ចាត់​ថ្នាក់​ជា វីដេអូ​អាសអាភាស​ផង​ដែរ៕


ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play