ផ្សេងៗ

អ្នក​ប្រើ​សប្បាយ​ចិត្ត​ ​តែ​ម្ចាស់​ ​Page​ ​ត្រៀម​ទឹក​ភ្នែក​ ​ព្រោះ​មុខងារ​ថ្មី​របស់​ ​Facebook


 

ក្រោយ​ដាក់​សាកល្បង​ប្រមាណ​ជា​កន្លះ​ឆ្នាំ​តាម​ប្រទេស​មួយ​ចំនួន​ជាមួយ​មុខងារ​ ​Explore Feed​ ​នៅ​ពេល​នេះ​ ​Facebook​ ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​នឹង​ធ្វើ​ឲ្យ​ចំនួន​ ​Link​ ​វេបសាយ​ព័ត៌មាន​ ​និង​ ​Page​ ​នានា​ដែល​ចែកចាយ​តាម​បណ្ដាញ​សង្គម​នេះ​ឲ្យ​បង្ហាញ​ខ្លួន​លើ​ ​News Feed​ ​អ្នក​ប្រើប្រាស់​កាន់​តែ​តិច​ ​ហើយ​ពួក​គេ​អាច​នឹង​មិន​ឲ្យ​ ​Link​ ​ទាំង​នោះ​បង្ហាញ​ខ្លួន​តែ​ម្ដង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។


មូលហេតុ​ដែល​ ​Facebook​ ​សម្រេច​បែប​នេះ​ ​ក៏​ព្រោះ​តែ​ថ្នាក់​ដឹកនាំ​ ​Facebook​ ​ចង់​ឲ្យ​វា​នៅ​តែ​ជា​បណ្ដាញ​សង្គម​ដែល​អ្នក​ប្រើប្រាស់​ងាយ​ទំនាក់ទំនង​គ្នា​រវាង​មិត្តភ័ក្ដិ​ ​បង​ប្អូន​ ​និង​មិត្ត​រួម​ការងារ​ជា​ដើម។ លើស​ពី​នេះ​ក៏​ដើម្បី​ទប់​ស្កាត់​ក៏​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​Facebook​ ​ជា​កន្លែង​ផលិត​ ​និង​ចែកចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ​ដែល​ជា​ច្រើន​ដង​មក​ហើយ​មាន​មតិ​រិះគន់​ថា​ ​Facebook​ ​ជា​កន្លែង​បំពុល​ព័ត៌មាន។

ចំណុច​សំខាន់​មួយ​ទៀត​ដែល​ ​Facebook​ ​ធ្វើ​បែប​គេ​ ​គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ ​និង​អ្នក​បង្កើត​មាតិកា​អនឡាញ​ទាំង​អស់​ព្យាយាម​ផលិត​អ្វី​ដែល​ជា​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​អ្នក​អាន​ ​ប្រសើរ​ជាង​ការ​រំពឹង​បាន​ ​Traffic​ (​ចំនួន​អ្នក​មើល​ចូល​ពី​ ​Facebook)។

ដោយ​ឡែក​ការ​សម្រេច​លែង​បង្ហាញ​ ​Link​ ​វេបសាយ​ព័ត៌មាន​ ឬ Page លើ​ ​News Feed​ ​នេះ​ក៏​ត្រូវ​អ្នក​វិភាគ​អន្តរជាតិ​លើក​ថា​ ​នឹង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​មាន​ការ​ធ្លាក់​ចុះ​ ​ហើយ​រដ្ឋាភិបាល​នឹង​ងាយ​ស្រួល​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​គ្រប់​ប្រភេទ។

មួយ​ចំណុច​ផ្សេង​ទៀត​ក្រៅ​ពី​រួម​ចំណែក​លុប​បំបាត់​ការ​ចែក​ចាយ​ព័ត៌មាន​​ក្លែងក្លាយ​តាម​បណ្ដាញ​សង្គម​ ​ការ​សម្រេច​នេះ​ក៏​គេ​ជឿ​ថា​ជា​យុទ្ធសាស្ត្រ​ដែល​ ​Facebook​ ​ប្រើ​ដើម្បី​គាបស៊ី​លុយ​ស្ថាប័ន​អនឡាន​ណា​ដែល​ចង់​ចែកចាយ​ព័ត៌មាន​ពួក​គេ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ ​ព្រោះ​ ​Page​ ​ដែល​ចែកចាយ​ ​Link​ ​វេបសាយ​ផ្សេង​ ​គឺ​នឹង​ត្រូវ​ចាប់​ដាក់​ក្នុង​ ​Explore Feed៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play