ជំងឺបេះដូង

បន្លែ​សម្បូរ​សារធាតុ Nitrate ល្អ​ចំពោះ​សុខភាព​បេះដូង​

​យោង​ទោ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា បន្លែ​ពណ៌​បៃតង​មាន​សារធាតុ​គីមី Nitrate អាច​ពង្រឹង​ដល់​សុខភាព​បេះដូង​មនុស្ស​យើង​បាន​។ ក្នុង​ការសិក្សា​ថ្មី​មួយ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​របប​អាហារ​សម្បូរ​សារធាតុ Nitrate ចំពោះ​សត្វ​កណ្តុរ​។ 

Nitrate គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​អាច​មាន​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​ខុសៗ​គ្នា​មួយ​ចំនួន​តាម​របៀប​ជាច្រើន​របស់​វា​។ ឧទាហរណ៍ វា​អាច​ប្រើ​ជា​របស់​បង្ក​កំណើត ឬ​ធាតុ​ផ្សំ​សកម្ម​ក្នុង​គ្រាប់បែក​។ សារធាតុ Nitrate ខ្លះ ត្រូវបាន​គេ​ប្រើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង ព្រោះ​វា​ជួយ​ធ្វើឲ្យ​សរសៃឈា​មរីក​ធំ​។ 

​ការសិក្សា​នេះ​បាន​រកឃើញថា កណ្តុរ​ដែល​ចាក់​បញ្ចូល​សារធាតុ Nitrate នេះ​មាន​ការថយចុះ​ចំនួន​កោសិកា​គ្រាប់​ឈាម​ក្រហម ជាង​កណ្តុរ​ដែល​មិន​បាន​ចាក់​។ រឿង​នេះ​មាន​ជាប់​ទាក់ទង​នឹង​ការថយចុះ​របស់​អ័រម៉ូន Erythropoietin (EPO) ដែល​មាន​តួនាទី​ក្នុង​ការសម្របសម្រួល​កោសិកា​គ្រាប់​ឈាមក្រហម​។ 

​ការ​ដែល​មាន​ចំនួន​កោសិកា​គ្រាប់​ឈាមក្រហម​ច្រើនពេក ពេល​ខ្លះ​អាច​ធ្វើឲ្យ​មាន​ជា​កំណក​ឈាម​បាន​។ កំណក​ឈាម​ពេល​ខ្លះ​អាច​នាំឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ង​ររហូត​ដល់​កើត​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផង​។ ការសិក្សា​នេះ​បាន​រកឃើញថា ការ​ដែល​បង្កើន​ចំនួន​សារធាតុ Nitrate ក្នុង​របប​អាហារ នឹង​បញ្ឈប់​ការថយចុះ​ចំនួន​អុកស៊ីសែន ដើម្បី​កុំឲ្យ​មាន​ការផលិត​អ័រម៉ូន EPO ច្រើនពេក​។ ការ​ដែល​បង្កើន​ចំនួន Nitrate នឹង​ជួយ​បន្ថយ​ភាព​ខាប់​របស់​ឈាម ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អុកស៊ីសែន​ឡើយ​។ 

​ខណៈពេល​ដែល​ការសិក្សា​នេះ​មាន​ការចូលរួម​តែ​លើ​កណ្តុរ ហើយក៏​មិន​មាន​ការពិសោធន៍​លើ​មនុស្ស ដូច្នេះ​វា​តែងតែ​ជា​រឿង​ល្អ​មួយ​ក្នុង​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ឲ្យបាន​ច្រើន ព្រោះ​តែ​វា​មាន​ជីវជាតិ​មួយចំនួន​ដែល​ត្រូវបាន​គេ​រកឃើញ​ថា​អាច​ជួយ​បង្ការ​ជំងឺមហារីក និង​ជំងឺ​បេះ​ដូង​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី17  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play