យុវ័យ

និស្សិត​ភាគច្រើន​ញៀន​នឹង​ការប្រើប្រាស់​ទូរស័ព្ទ​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online បានឲ្យដឹងថា និស្សិត​ចំណាយ​ពេល​រហូតដល់ ១០​ម៉ោង​ឯណោះ​ក្នុង​មួយ​ថ្ងៃ​លើ​ការប្រើប្រាស់​ទូរស័ព្ទដៃរ​បស់​ពួកគេ​។ លទ្ធផល​នៃ​ការសិក្សា​របស់​អាមេរិក​មួយ​នេះ​បានបញ្ជាក់​ថា មនុស្ស​វ័យក្មេង​មួយចំនួន​បាន​កើត​ជា​អាកា​រៈញៀន​នឹង​ការប្រើប្រាស់​ទូរស័ព្ទ​របស់​ខ្លួន​ហើយ​។ 

​ការ​ញៀន​នឹង​ការប្រើ​ទូរស័ព្ទដៃ​គឺជា​ទម្លាប់​មួយ ដែល​អ្នក​មិន​អាច​ឈប់​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​បាន ទោះបីជា​វា​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ភាពសប្បាយ​រីករាយ​របស់​យើងក៏​ដោយ​។ 

​អ្នកដឹកនាំ​ការសិក្សា​ថ្មី​មួយ​នេះ​បាន​ណែណាំ​ថា រឿង​នេះ​អាច​កើតឡើង​នៅ​ពេល​ដែល​អ្នក​ប្រើ​ទូរស័ព្ទដៃ​ឈាន​ទៅដល់​ចំណុច​ខ្ពស់​មួយ ដែល​ពួកគេ​មិន​អាច​គ្រប់គ្រង​ការប្រើប្រាស់​ទូរស័ព្ទ​របស់​ខ្លួន​បានតទៅទៀត​។ ផលវិបាក​អវិជ្ជមាន​ធ្ងន់​ធ​ញ​ងរ​រួមមាន​ដូចជា សកម្មភាព​គ្រោះថ្នាក់​ដូច​ជា ការសរសេរ​សារ​ក្នុង​ពេល​បើកបរ​។​

​ការសិក្សា​ចុងក្រោយ​មួយ​នេះ​បាន​ធ្វើ​ការសង្កេត​ទៅលើ​ការប្រើប្រាស់​ទូរស័ព្ទដៃ និង​ការ​ញៀន​របស់​និស្សិត​ជនជាតិ​អាមេរិក ១៦៤​នាក់​។ និស្សិត​ទាំងនោះ​បាន​ប្រាប់ថា ការប្រើប្រាស់​របស់​ពួកគេ​មាន​រហូត​ដល់ ៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឯណោះ​។ វា​មាន​ភាពខុសគ្នា​គួរឲ្យ​កត់សម្គាល់​មួយ​ទៅ​លើ​ពេលវេលា​ប្រើប្រាស់​ទូរស័ព្ទ​និស្សិត​ស្រី​និង​ប្រុស ដោយ​ស្ត្រី​ប្រើ​ប្រហែល ១៥០​នាទី​ឡើង​ទៅក្នុង​មួយថ្ងៃ​។ 

​សកម្មភាព​ដែល​ពួកគេ​ធ្វើ​ជា​ញឹកញាប់​នោះ​មានដូចជា ការសរសេរ​សារ ការផ្ញើរ​អ៊ី​ម៉ែ​ល ការបើក​អ៊ី​ន​ធើ​ណេត ការមើល Facebook និង​ការប្រើប្រាស់​កម្មវិធី​បណ្តា​ញ​សង្គម​ផ្សេងៗ​ទៀត​ដូចជា Instagram  និង Pinterest ជាដើម​។ គេ​បាន​រកឃើញ​ទៀតថា ស្ត្រី​ចំណាយពេល​ចុច​សរសេរ​សារ​ជា​អក្សរ​យូរ​ជាង​បុរស ហើយ​ក៏​ទំនងជា​មាន​អារម្មណ៍​មិន​ល្អ​នៅ​ពេល​ទូរស័ព្ទ​ពួកគេ​ជិត​អស់​ថ្ម​ដែរ​។ បុរស​តែង​ចំណាយ​ពេល​លេង​ហ្គេម​តាម​ទូរស័ព្ទ​យូរ​ជាង​ស្ត្រី​ដែរ​។ 

​យ៉ាងណាមិញ ការសិក្សា​នេះ​មិន​បាន​ផ្តល់​អំណះអំណាង​ថា រាល់​សកម្មភាព​ទាំងអស់​នេះ​អាច​ធ្វើឲ្យ​មនុស្ស​ញៀន​នឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play