ជំងឺបេះដូង

របប​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​ជាប់​ទាក់ទង​នឹង​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា របប​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ធ្វើឲ្យ​មនុស្ស​ស្លាប់​រហូតដល់ ១.៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ទូទាំង​ពិភពលោក​។ រឿង​នេះ​រហូតដល់​អ្នក​ស្រាវជ្រាវ​និយាយថា វា​ស្ទើតែ​មាន​ម្នាក់​ស្លាប់​ហើយ​ក្នុងចំណោម​១០​នាក់ ដោយសារ​តែ​ជំងឺ​បេះដូង​សរសៃឈាម​នៅ​ជុំវិញ​ពិភពលោក​។ 

​ថ្វី​ត្បិត​តែ​រឿង​នេះ​ស្តាប់​មើលទៅ​គួរឲ្យខ្លាច​មែនក៏​ដោយ តែបើ​យើង​ផ្អែក​ទៅតាម​វិទ្យាសាស្ត្រ​វិញ គឺ​វា​មិន​បាន​អះអាង​ថា ជាតិ​ប្រៃ​កំពុងតែ​ធ្វើឲ្យ​មនុស្ស​ស្លាប់​ឡើយ​។ តាមពិតទៅ ដំណឹង​នេះ​គឺ​ផ្ងែក​ទៅ​លើ​ការសិក្សា​គំរូ​មួយ​ប៉ុណ្ណោះ​។ 

​ដើម្បី​ប៉ាន់ស្មាន​ទៅលើ​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​បច្ចុប្បន្ន​ទៅ​លើ​អត្រា​នៃ​ការស្លាប់​ដោយសារ​បេះដូង​សរសៃឈាម​ជុំវិញ​ពិភពលោក អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិន្នន័យ​ដូចជា​៖ 
•​    ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រៃ​
•​    ​ឥទ្ធិពល​នៃ​ការឆ្លើយតប​លើ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​ចំពោះ​សម្ពាធ​ឈាម​
•​    ​ទំនាក់ទំនង​រវាង​សម្ពាធ​ឈាម និង​ការស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង​សរសៃឈាម​
•​    ​ទិន្នន័យ​ទៅលើ​ការស្លាប់​ពិសេស​

​សម្រាប់​ទូទាំង​ពិភពលោក ការស្លាប់​ប្រមាណ ១.៦៥​លាន​ករណី ដោយសារតែ​មូលហេតុ​ជំងឺ​បេះដូង​សរសៃឈាម​ក្នុង​ឆ្នាំ ២០១០ ហើយ​រឿង​នេះ​ត្រូវ​បាន​បង្កឡើង​ដោយសារ​តែ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម ឬ​ប្រៃ​ច្រើនជាង ២​ក្រាម​ក្នុង​មួយថ្ងៃ​។ ករណីខ្លះ​មាន​រហូត​ដល់ ៥​ក្រាម​ឯណោះ​ក្នុង​មួយ​ថ្ងៃ​។ 

​ប៉ុន្តែ​ការសិក្សា​នេះ​មិន​បាន​អះអាងថា ការ​តម​ជាតិ​សូ​ដ្យូ​ម​អាច​បន្ថយ​ការស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង​សរសៃឈាម​ទេ​។ មានន័យ​ថា ការរកឃើញ​នេះ​ជា​ទូទៅ​គួរតែ​ចាត់ទុកថា ការ​ញ៉ាំ​ជាតិ​ប្រៃ​មិនគួរណា​ឲ្យ​ច្រើនជាង ៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play