ជំងឺទូទៅ

ឈាម​ដែល​បរិច្ចាគ​គួរតែ​ពិនិត្យ​រក​ជំងឺ​រលាក​ថ្លើម​ប្រភេទ E ទេ​?

​យោង​ទៅ​តាម​ការសិក្សា​ថ្មី និង​រាយ​ការ​ដោយ​សារព័ត៌មាន The Time បានឲ្យដឹងថា ឈាម​អ្នក​បករិច្ចាគ​ម្នាក់​ក្នុងចំណោ​មឈាម​អ្នក​បរិច្ចាគ ៣០០០​នាក់ ក្នុងប្រទេស​អង់គ្លេស​អាច​មាន​ការបង្ក​រោគ ឬ​មាន​មេរោគ​រលាក​ថ្លើម​ប្រភេទ E​។ 

​ជំងឺ​រលាក​ថ្លើម​ប្រភេទ E ជាធម្មតា​បង្ក​ឲ្យមាន​ការបង្ករោគ​តិចតួច​ប៉ុណ្ណោះ​ដែល​ជា​ច្រើន​តែ​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់​។ រឿង​នេះ​អាច​នាំឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ច្រើន​ម្តងម្កាល​ដែរ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ 

​ការសិក្សា​ថ្មី​មួយ​បាន​ប៉ាន់ស្មាន​ថា មាន​អត្រា​កើត​ថ្មី​នៃ​វីរុស​រលាក​ថ្លើម​ប្រភេទ E ក្នុង​ឈាម​ដែល​បរិច្ចាគ​ក្នុងប្រទេស​អង៉គ្លេស ហើយ​មិនដឹងថា វីរុស​នេះ​អាច​ចម្លង​ទៅ​អ្នក​ទទួល​ឈាម​នេះ​ឬ​អត់​ឡើយ​។ រឿង​នេះ​គឺ​ផ្អែក​ទៅលើ​ឈាម​ដែល​គេ​បរិច្ចាគ​ចំនួន​មួយ​ភាគ​បួន​លាន​ប៉ុណ្ណោះ ហើយ​គ្រាន់តែ​រក​ឃើញ​ទៀតថា មាន​ការបង្ក​រោគ​មួយ​ក្នុងចំណោម​អ្នក​បរិច្ចាគ ២៨៤៨​នាក់ ឬ​ស្មើនឹង ០.៤​ភាគរយ​។ រឿង​នេះ​ត្រូវបាន​គេ​រំពឹងថា​មាន​លក្ខណៈ​ខ្ពស់​ជាង​នេះ​ទៀត​។ 

​នៅពេល​អ្នកស្រាវជ្រាវ​ធ្វើ​ការសិក្សា​នូវ​អ្វី​ដែល​កើតឡើង​លើ​មនុស្ស​ប្រមាណ ៤៩​នាក់​ក្នុងចំណោម ៦០​នាក់​ដែល​ទទួលយក​ឈាម​ដែលមាន​ជំងឺ​នេះ ហើយ​គេ​បាន​រកឃើញថា វា​មិន​បង្ក​ជា​ជំងឺ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ទេ ហើយ​អ្នក​ទទួល​ក៏​អាច​យកឈ្នះ​វីរុស​នេះ​ក្នុង​ខ្លួន​តាម​ធម្មតា​ភាគច្រើន​ដែរ​។ 

​សរុបមក សេចក្តី​រាយ​ការ​នេះ​ចង់​សម្តៅ​ទៅលើ​ការតស៊ូ​មតិ​ថា​តើ​គួរ​ធ្វើ​តេស្ត​រក​ជំងឺ​រលាក​ថ្លើម​ប្រភេទ E ឬ​អត់​ដើម្បី​បង្ការ​ជំងឺ​នេះ ព្រោះ​ថ្មីៗ​នេះ​មាន​តែ​ការពិនិត្យ​រក​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ប៉ុណ្ណោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play