ជំងឺទឹកនោមផ្អែម

វើការ​វេន​យប់​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC News បានឲ្យដឹងថា ការសិក្សា​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​បាន​និយាយថា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ទំនង​ជា​កើត​មាន​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ធ្វើការ​វេន​យប់​។ រឿង​នេះ​បានមកពី​ការ​សិក្សា​ចំនួន ១២ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ ២២៥០០០​នាក់ ដែល​ពិនិត្យ​ទៅ​លើ​ទំនាក់ទំនង​រវាង​ការធ្វើការ​វេន​យប់ និង​ជំងឺ​ទឹកនោម​ផ្អែម​។ 

​នៅ​ពេល​យក​លទ្ធផល​នៃ​ការសិក្សា​មក​ពិនិត្យ​ចូលគ្នា អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការធ្វើការ​វេន​យប់​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​រហូតដល់ ៩​ភាគរយ​។ ទំនាក់ទំនង​នេះ​ត្រូវបាន​រក​ឃើញ​យ៉ាង​ខ្លាំង​លើ​មនុស្ស​ប្រុស ប្រមាណ ៣៧​ភាគរយ និង​សម្រាប់​អ្នកធ្វើការ​ឆ្លាស​វេន​គ្នា​ដូចជា ពីរ​សប្តាហ៍​វែនយ​ប់ ឬ​ពីរ​សប្តាហ៍​វេន​ថ្ងៃ ដែលមាន ៤២​ភាគរយ​។ 

​យ៉ាងណាមិញ មាន​បញ្ហា​ច្រើនណាស់​ជាមួយនឹង​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ចេញពី​ការសិក្សា​ទាំងនេះ​ដែល​ថា វា​ពិតជា​មាន​ទំនាក់ទំនង​គ្នា​មែន​រវាង​ការធ្វើការ​វេន​យប់ និង​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​។ ឧទាហរណ៍ វា​ពិបាក​នឹង​ប្រាប់​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​វា​ណាស់ ដោយសារ​តែ​វា​មិនមែន​ជា​រឿង​ច្បាស់លាស់​ពេញលេញ​ថា អ្នក​ដែឡ​មិន​ធ្លាប់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ផង​កំពុងតែ​ធ​ញ​វើកា​រងា​រវែ​ន​យប់​។ អ្វី​ដែល​មិន​ច្បាស់​ទៀត​នោះ​គឺថា លក្ខណៈ​ខាងក្រៅ​ទៅ​លើ​ទំនាក់ទំនង​នេះ​ប្រហែលជា​មិនមែន​ជា​មូលហេតុ​ទេ ដោយសារតែ​មាន​កត្តា​ផ្សេងៗ​ទៀត​ជាប់ទាក់ទង​នឹង​ការ​ធ្វើការ​វេន​យប់ និង​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​ដូចជា របប​អាហារ និង​សកម្មភាព​របស់​ពួកគេ​។ 

​យ៉ាងណាមិញ ការសិក្សា​ទាំង ១២​នេះ មាន​ពាក់កណ្តាល​ធ្វើ​ក្នុង​ប្រទេស​ជប៉ុន ដូច្នេះ​លទ្ធផល​របស់​វា​គឺ​ពិបាក​នឹង​ប្រើ​ទៅលើ​ប្រទេស​ណា​ដែល​មាន​វប្បធម៌​ខុសគ្នា បរិដ្ឋាន​រស់នៅ និង សុខ​ភាពខុស​គ្នា​ណាស់ មានន័យ​ថា វា​មិន​អាច​ងាយ​នឹង​បញ្ចូល​ឲ្យប្រើ​ប្រាស់​ទៅលើ​មនុស្ស​ទូទៅ​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play