ជំងឺទូទៅ

តើ​តេស្ត​ឈាម​អាច​រក​ជំងឺមហារីក​សួត​ដែរ​ទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា តេស្ត​ឈាម​ធម្មតាៗ​អាច​កំណត់​រោគវិនិច្ឆ័យ​កាន់តែ​ឆាប់​បើសិនជា​អ្នកជំងឺ​មាន​ជំងឺ​មហារីក និង​ភាព​ធ្ងន់ធ្ងរ​របស់​វា​។ ប៉ុន្តែ​រឿង​នេះ​ចាត់ទុកថា​ជា​ដំណាក់កាល​ដំបូង​បំផុត​ហើយ​នៃ​ការស្រាវជ្រាវ​។ 

​ឈាម​របស់​អ្នក​ជំងឺមហារីក​គឺមាន DNA ដែល​បានមកពី​ដុំ​សាច់ ដែល​វា​អាច​ចូលទៅ​ក្នុង​ឈាម​ក្រោយ​ពី​កោសិកា​ដុំ​សាច់​ខ្លះ​បាន​ងាប់​។ យ៉ាងណាមិញ ឈាម​ក៏មាន DNA ចេញពី​កោសិកា​មិនមែន​មហារីក​ផងដែរ​។ អ្នកស្រាវជ្រាវ​បាន​បង្កើត​នូវ​វិធីសាស្ត្រ​មួយ​ឈ្មោះថា CAPP-Seq (Cancer Personalized Profiling by Deep Sequencing) ដើម្បី​រក​ចំនួន​តិចតួច​នៃ DNA ដុំ​សាច់​ក្នុង​ឈាម​របស់​អ្នក​មាន​ជំងឺ​មហារីក​សួត​។ កន្លែង​ដែល​គេ​សម្គាល់​ជាច្រើន​របស់ DNA នោះ​គឺ​វា​មាន​ការ​បំបែក​ខ្លួន​ក្នុង​មហារីក​សួត​ប្រភេទ Non-small-cell និង​កើតឡើង​ជា​ច្រើន​ថែមទៀត​ផង​។ 

​អ្នកស្រាវជ្រាវ​អាច​រកឃើញ​DNA របស់​ដុំ​សាច់​ដែល​ចរាចរណ៍​ក្នុង​ឈាម​លើ​អ្នក​ជំងឺមហារីក​ដំណាក់កាល​ដំបូង​រហូតដល់ ៥០​ភាគរយ និង​អ្នក​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​ទាំងអស់​។ កម្រិត​នៃ​ការ​ចរាចរណ៍​របស់​DNA ដុំ​សាច់​ក៏​ត្រូវបាន​គេ​រកឃើញ​ជាមួយ​នឹង​ទំហំ​ដុំ​សាច់ និង​ការឆ្លើយតប​នៃ​ការព្យាបាល​ដែរ​។ វិធីសាស្ត្រ​មួយ​នេះ​អាច​មាន​ឥទ្ធិពល​ល្អ​មួយ​សម្រាប់​តាមដាន​ដំណើរ​ការណ៍​របស់​ជំងឺមហារីក និង​ការឆ្លើយតប​ការ​ព្យាបាល​នៅ​ថ្ងៃ​ណា​មួយ និង​ការពិនិត្យ និង​រក​រោគវិនិច្ឆ័យ​ផងដែរ​។ 

​យ៉ាងណាមិញ វា​គ្រាន់តែ​ត្រូវបាន​ធ្វើតេស្ត​ទៅ​លើ​ចំនួន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​។ ការសិក្សា​បន្ថែម​នឹង​ត្រូវ​តែ​ធ្វើ​ទៀត​ដើម្បី​ចង់​ដឹង​ថា មធ្យោបាយ​ណា​ដែល​ល្អ​បំផុត​ដែល​គេ​អាច​ប្រើ និង​ភាព​ល្អ​របស់​វា​ក្នុង​ការព្យាបាល​លើ​ជំងឺមហារីក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play