សុខភាពស្ដ្រី

បរិយាកាស​ដែល​មាន​ជាតិពុល​ជាប់ទាក់ទង​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ទម្ងន់​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បានឲ្យដឹងថា ការសិក្សា​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ការ​សម្រាលកូន​មិន​គ្រប់​ទម្ងន់​ជាមួយនឹង​បរិយាកាស​មាន​ជាតិពុល​នៅក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​យើង​។ 

​ការសិក្សា​ដ៏​ធំ​មួយ​នេះ​បាន​រកឃើញ​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​មួយ​រវាង​ការប៉ះពាល់​នឹង​បរិយាកាស​មាន​ជាតិពុល​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​កើត​មិន​គ្រប់​ទម្ងន់​។ ទារក​កើត​មិន​គ្រប់​ទម្ងន់​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​កើត​ជា​ជំងឺ​រ៉ាំរ៉ៃ​តាំងពីក្មេង​បាន​។ ការសិក្សា​បាន​រកឃើញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​រស់នៅ​ក្នុង​តំបន់​មានការ​បំពុលបរិយាកាស​កាន់តែខ្លាំង ច្រើន​តែ​ជាប់ទាក់ទង​នឹង​ការកក់ស្ទះ​ចរាច​រណ៍ ហើយ​វា​ក៏​ជា​កត្តា​ប្រឈម​កាន់តែ​ខ្លាំង​ដែល​នាំ​ឲ្យ​កូន​សម្រាល​មក​មិន​គ្រប់​ទម្ងន់​ដែរ​។ 

​អ្វី​ដែល​សំខាន់​នោះ​គឺថា ការសិក្សា​បាន​រកឃើញថា ការប្រឈមមុខ​អាច​កើតឡើង​ជាប់​រហូត​ទោះបីជា​កម្រិត​នៃ​ការ​បំពុល​បរិយាកាស​ចុះ​ទាប​ជាង​កម្រិត​មួយ​ដែល​អាច​ទទួលយកបាន​ក៏ដោយ​។ យក​ល្អ​គួរតែ​កត់សម្គាល់ថា វា​មិនមែន​ជា​ការវាស់វែង​ទៅលើ​ការប៉ះពាល់​នឹង​ការ​បំពុលបរិយាកាសរ​បស់​ស្ត្រី​ដោយ​ត្រង់ៗ​នោះទេ​។ ផ្ទុយទៅវិញ វា​គ្រាន់តែ​ជាការ​កត់ត្រា​នូវ​កន្លែង​ដែល​ស្ត្រី​រស់នៅ​ប៉ុណ្ណោះ​។ វា​មាន​ករណី​តិចតួច​ណាស់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​កាត់បន្ថយ​ការប៉ះពាល់​នឹង​បរិយាកាស​ដែល​មាន​ជាតិពុល​បែបនេះ​។ សង្ឃឹមថា ការរកឃើញ​មួយ​នេះ​នឹង​លើកទឹកចិត្ត​ដល់​អ្នកនយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​បំពុលបរិយាកាស​ក្នុង​ប្រទេស​របស់​ខ្លួន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play