សុខភាពស្ដ្រី

​ការបាក់​ទឹកចិត្ត​របស់​ម្តាយ​អាច​ធ្វើឲ្យ​កូនក្នុង​ផ្ទៃក៏រង​ការប៉ះពាល់​ដូ​ច​គ្នា​ដែរ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា ក្មេង​ដែល​កើត​ពី​ម្តាយ​ដែល​បាក់​ទឹកចិត្ត​ក្នុងពេល​មាន​ផ្ទៃពោះ​គឺ​មាន​ការប្រឈមមុខ​តិចតួច​នៃ​ការបាក់​ទឹកចិត្ត​នៅពេល​ធំ​ឡើង​ដែរ​។ ក្នុង​ការសិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យថា តើ​ការបាក់​ទឹកចិត្ត​ក្នុងពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាលកូន​រួច មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​ដែល​ធ្វើ​ឲ្យ​កូន​ពួកគេ​កើត​ការបាក់​ទឹកចិត្ត​នៅពេល​ធំ​ឡើង​ឬ​អត់​។ 

​ពួកគេ​បាន​រកឃើញថា នៅ​អាយុ ១៨​ឆ្នាំ អ្នក​ដែល​កើត​ពី​ម្តាយ​បាក់​ទឹកចិត្ត​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​ការប្រឈមមុខ​តិចតួច​នៃ​ការបាក់​ទឹកចិត្ត​ដែរ​។ ប៉ុន្តែ ទំនាក់ទំនង​រវាង​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច និង​ការបាក់​ទឹកចិត្ត​នៅពេល​ក្រោយ​ចំពោះ​កូន​របស់​ខ្លួន​នោះ​គ្រាន់​តែ​កើត​ឡើង​លើ​ប៉ុន្មាន​ករណី​ប៉ុណ្ណោះ​ជា​ពិសេស​ពេល​ម្តាយ​មាន​ការអប់រំ​តិចតួច​។ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​កម្រិត​នៃ​ការអប់រំ​សម្រាប់​សម្គាល់​ដឹង​អំពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​របស់​មនុស្ស​ម្នាក់ៗ​។ 

​ភាពខ្លាំង​របស់​ការសិក្សា​នេះ​គឺ​ទំហំ​នៃ​ការសិក្សា​នេះ​តែំ្តង​ដែល​មាន​អ្នកចូលរួម​ច្រើនជាង ៨០០០​នាក់ និង​រយៈពេល​យូរ​រហូតដល់ ២០​ឆ្នាំ​។ ប៉ុន្តែ​សម្រាប់​ដែន​កំណត់​ដ៏​ធំ​នោះ​គឺថា វា​នៅតែ​ជា​រឿង​ពិបាក​ដែល​ត្រូវ​និយាយ​ថា ការបាក់​ទឹកចិត្ត​របស់​ម្តាយ​ក្នុងពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​សម្រាលកូន​មាន​ការជះឥទ្ធិពល​ដោយ​ផ្ទាល់​ទៅលើ​ការ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត​លើ​កូន​របស់​ខ្លួន​។ 

​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ឃើញថា ការបាក់​ទឹកចិត្ត​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​ធ្វើឲ្យ​កម្រិត​នៃ​ស្ត្រេ​ស​អ័រម៉ូន​កើនឡើង ដែល​ជាហេតុ​នាំឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​រប​ស់ទារ​ក​ក្នុង​ផ្ទៃ​។ រឿង​នេះ​មិន​អាច​ត្រូវបាន​គេ​អាង​បាន​តាមរយៈ​អំណះអំណាង​ដែលមាន​ក្នុង​ការសិក្សា​នេះ​ឡើយ​។ ការបាក់​ទឹកចិត្ត គឺជា​ស្ថានភាព​ដែល​ស្មុគស្មាញ​មួយ ហើយ​ក៏​ទំនង​ជា​រង​ឥទ្ធិពល​ទាំង​ដោយសារហ្សែ​ន និង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ទៀត​។ 

​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរណា​បារម្ភ​ច្រើនពេក​ឡើង​ទៅលើ​អារម្មណ៍​របស់​ខ្លួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​នៅ​ក្នុង​ផ្ទៃ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ត្រូវ​ស្វែងរក​ជំនួយ​ភ្លាម​បើសិន​ជា​អ្នក​គិតថា អ្នក​កំពុងតែ​មាន​អាការៈ​របស់​ជំងឺ​បាក់ទឹកចិត្ត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play