យុវ័យ

ញ៉ាំ​អាហារ ៥​ពេល​ក្នុង​មួយ​ថ្ងៃ​ជា​គន្លឹះ​ដោះស្រាយ​ភាពធាត់​ជ្រុល​លើ​យុវវ័យ​

​យោង​ទៅ​តាម​ដំបូន្មាន​ចេញ​ពី​សារព័ត៌មាន Mail Online បានឲ្យដឹងថា តើ​អ្នក​ចង់​ព្យាបាល​ភាពធាត់​ជ្រុល​របស់​យុវវ័យ​ដែរ​ទេ​? បើសិនជា​ចង់ គួរតែ​ញ៉ាំ​អាហារ ៥​ពេល​ក្នុង​មួយថ្ងៃ​។ រឿង​នេះ​កើតឡើង​ក្រោយពី​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​ភាព​ញឹកញាប់​នៃ​ការ​ញ៉ាំ​អាហារ​ច្រើនៗ​របស់​យុវវ័យ​ជា​រៀងរាល់ថ្ងៃ​ហើយក៏​មិន​ដឹង​ថា​វា​ប៉ះបាល់​ដល់​ឥទ្ធីពល​នៃ​កត្តា​ប្រឈមមុខ​របស់​ហ្សែ​ន​ដែល​នាំឲ្យ​កើត​ជំងឺ​ធាត់​ជ្រុល​ឡើយ​។ ការប្រែប្រួល​ហ្សែ​ន​មួយចំនួន​បានកត់សម្គាល់​ឃើញ​ថា វា​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​ដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់ៗ​ទៅ​ជា​ធាត់​ជ្រុល​។ 

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​វ័យ​ជំទង់​ដែល​ញ៉ាំ​អាហារ ៥​ពេល​ក្នុង​មួយថ្ងៃ (​អាហារ​ស្តង់ដារ ៣​ពេល បូករួម​នឹង​អាហារសម្រន់ ២​ពេល​ទៀត​) បែរ​ជា​កត្តា​ប្រឈមមុខ​នៃ​ហ្សែ​ន​របស់​ពួកគេ​ហាក់បីដូចជា​មាន​ឥទ្ធិពល​តិចជាង​ធម្មតា​ចំពោះ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ទៅវិញ​។​

​យ៉ាងណាមិញ​ដែន​កំណត់​ដ៏​សំខាន់​នៃ​ការសិក្សា​នេះ​គឺជា​ភាព​ញឹកញាប់​នៃ​ការ​ញ៉ាំ​អាហារ​ដែល​ត្រូវបាន​គេ​វាយ​តម្លៃ​ក្នុង​ពេល​ជាមួយគ្នា​នឹង​ការ​វា​ស់ស​ន្ទ​ស្ស​ទម្ងន់​ធៀប​នឹង​កម្ពស់​ដែរ ដូច្នេះ​អ្នក​ស្រា​វជ​ញ​រាវ​មិន​អាច​និយាយបាន​ថា ភាព​ញឹកញាប់​នៃ​ការ​ញ៉ាំ​អាហារ​មាន​ការប៉ះពាល់​ដល់​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ឡើយ​។ ពយ​កកេ​ក៏​មិន​បាន​មាន​ព័ត៌មាន​អំពី​អ្វី​ដែល​អ្នកចូលរួម​សិក្សា​បាន​ញ៉ាំ​ដែរ ដូច្នេះ​យើង​ក៏​មិន​បាន​ឃើញ​នូវ​ចំនួន​កាឡូរី​ដែល​ពួកគេ​បាន​ញ៉ាំ​នៅពេល​ប្រៀបធឿប​ជាមួយ​នឹង​អ្នក​ដែល​ញ៉ាំ​អាហារ​ប្រាំ​ពេល​ក្នុង​មួយ​ថ្ងៃ និង​អ្នក​មិន​បាន​ញ៉ាំ​ដែរ​។ 

​ថ្វី​បើ​ការសិក្សា​នេះ​មិន​បាន​បង្កើត​ជា​សេចក្តីសន្និដ្ឋាន​ក៏ដោយ តែ​វា​មាន​ការចាប់អារម្មណ៍​មួយ​ទៅ​លើ​របៀប​ដែល​មនុស្ស​យើង​ញ៉ាំ​អាហារ និង​មិន​គ្រាន់តែ​ជា​អ្វី​ដែល​យើង​ញ៉ាំ​តែ តែ​វា​មាន​ជាប់ទាក់ទង​នឹង​ការប្រឈមមុខ​នៃ​ការ​ធាត់​ដែរ​។ គេ​សង្ឃឹមថា​នឹង​មាន​ការយល់ដឹង​កាន់តែ​ល្អ​ថែម​ទៀត​ទៅលើ​ទំនាក់ទំនង​នេះ​ដើម្បី​ជួួយ​ដល់​មនុស្ស​យើង​ថែរក្សា​ទម្ងន់​ដែល​ស្ថិត​ក្នុង​សភាព​មាន​សុខភាព​ល្អ​ជា​និច្ច​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play