ជំងឺមហារីក

ប្រព័ន្ធ​ភាពស៊ាំ​អាច​ផ្លាស់ប្តូរ​របៀប​ធ្វើទុក្ខ​របស់​ជំងឺមហារីក​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​របស់ BBC News បានឲ្យដឹងថា របៀប​មួយ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ ឬ​ឆ្លើយតប​ចំពោះ​រាងកាយ​គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​មហារីក ហើយ​វា​ក៏​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​ដែរ​។ 

​ប្រព័ន្ធ​ភាពស៊ាំ​ត្រូវបាន​បង្កើតឡើង​ដោយ​មិន​មាន​ការវាយប្រហារ ឬ​ធ្វើ​ទុក្ខ​ចំពោះ​កោសិកា​ខ្លួនឯង​ឡើយ​។ នៅពេល​ជំងឺមហារីក​កើតឡើង​ចេញពី​កោសិកា​របស់​រាងកាយ ប្រព័ន្ធ​ភាពស៊ាំ​ប្រហែលជា​មិន​អាច​សម្គាល់​ដឹងថា វា​មាន​ការ​គម្រាម​គំហែង​អ្វី​ឡើយ ដូច្នេះ​ហើយ​វា​ក៏​មិន​មាន​ការវាយប្រហារ​បែប​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​វា​គួរ​ធ្វើ​ឡើយ​។ អ្នកស្រាវជ្រាវ​កំពុងតែធ្វើការ​ក្នុង​ការបង្កើត​វិធីសាស្ត្រ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​វាយប្រហារ​ដុំ​សាច់​មហារីក ប៉ុន្តែ​មិនមែន​ជា​កោសិកា​មាន​សុខភាព​ល្អ​របស់​រាងកាយ​ឡើយ​។ វិធីសាស្ត្រ​ព្យាបាល​បែប​នេះ​ហៅថា Immunotherapy​។ 

​សេចក្តីរាយការណ៍​នាពេល​បច្ចុប្បន្ន​នេះ​ត្រូវបាន​ផ្អែក​ទៅលើ​ការស្រាវជ្រាវ​ភ្លាមៗ​មួយ​ទៅ​លើ​សត្វ​កណ្តុរ ដែល​ណែនាំ​ថា ការទប់ស្កាត់​មុខងារ​របស់​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​មួយ​ឈ្មោះថា Foxp3+ Treg ក្នុង​សត្វ​កណ្តុរ​អាច​ជួយ​បន្ថយ​ការលូតលាស់​របស់​ដុំ​សាច់​មហារីក​បាន​។ 

​អ្នកស្រាវជ្រាវ​សង្ឃឹមថា ពួកគេ​នឹង​អាច​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​នេះ​ដើម្បី​បង្កើត​នូវ​ការព្យាបាល​ថ្មីៗ​ជាច្រើន​សម្រាប់​ជំងឺ​មហារីក​លើ​មនុស្ស​។ មុន​ពេល​ធ្វើតេស្ត​ទៅ​លើ​មនុស្ស វា​ទំនងជា​ត្រូវការ​ការសិក្សា​កាន់តែ​ច្រើន​ទៀត​ទៅ​លើ​សត្វ​សិន​ដើម្បី​ប្រាកដថា វិធីសាស្ត្រ​មួយ​នេះ​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ទៅលើ​ការធ្វើ​តេស្ត​ចំពោះ​មនុស្ស​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play